នាយករដ្ឋមន្ដ្រី​​​អូស្ដ្រាលី​​ជំរុញ​ឲ្យ​​ឯកភាព​​គ្នា​​បន្ទាប់ពី​មា​ន​ហេតុការណ៍​​បាញ់ប្រហារ​

03-10-2015 10:17 am 1666
នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​លោក​Malcolm Turnbull

​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​លោក​Malcolm Turnbull  បាន​ទទូច​នៅ​ថ្ងៃ​ទី​០៣​តុលា​នេះ​ថា ប្រជាជន​អូស្ដ្រាលី​ទាំងអស់​មិន​ត្រូវ​បន្ទោស​លើ​សហគមន៍​មូស្លីម​ឡើយ បើទោះបីជា​ក្មេងប្រុស​ម្នាក់​អាយុ​១៥​ឆ្នាំ​ជា​អ្នក​បាញ់សម្លាប់​ប៉ូលិស​ម្នាក់​ក្នុង​ក្រុង​ស៊ីដ​នី ត្រូវ​ស្គាល់​អត្ដ​សញ្ញាណ​ថា​ជា​ក្មេង​មកពី​តំបន់​មជ្ឈិមបូព៌ា​ក៏ដោយ​។ លោកនាយក​រដ្ឋមន្ដ្រី Turnbull​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ហេតុការណ៍​ដែល​បាន​កើតឡើង​ហាក់ដូចជា​ទង្វើ​មួយ ដែល​មាន​ការលើក​ទឹកចិ​ត្ដ​ខាង​ផ្នែក​នយោបាយ​។ ដូច្នេះ​យើង​មិន​ត្រូវ​បន្ទោស​ទៅលើ​សហគមន៍​មូស្លីម​ទាំងស្រុង​ឡើយ ត្រូវតែ​មាន​ការរួបរួម​គ្នា​។ គួរបញ្ជាក់​ថា ហេតុការណ៍​បាញ់ប្រហារ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​៤:៣០​នាទី​រសៀល​ម៉ោង​នៅក្នុង​ប្រទេស​អូស្ត្រាលី​ នៅថ្ងៃទី​០២​តុលា​។ ខ្មាន់កាំភ្លើង​ត្រូវ​បញ្ជាក់ថា​មាន​អាយុ​១៥​ឆ្នាំ ជា​ជនជាតិ​ភាគតិច​ឃឺ​ដ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ប៉ុន្ដែ​កើត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។ ខ្មាន់កាំភ្លើង​ក៏ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​ហើយ បន្ទាប់​ពី​ព្យាយាម​រត់គេចខ្លួន​៕​​ដោយ​៖​ពេញ ផេង​


ព័ត៌មានផ្សេងទៀត