អាជ្ញាធរឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រម្សិលមិញ បានបើកការស៊ើបអង្កេតស្វែងរកយន្ដហោះមួយគ្រឿងរបស់ក្រុមអាកាសចរណ៍Aviastar airline ដែលជាជើងហោះហើរក្នុងស្រុកបានបាត់ការទាក់ទងក្រោយពេលហោះចាកចេញពីអាកាសយានដ្ឋាន។ យន្ដហោះមួយគ្រឿងនេះមានផ្ទុកមនុស្ស១០នាក់ ហើយក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបាននិយាយថា ការស្វែងរកបានចាប់ផ្ដើមក្រោយពេលយន្ដហោះបាត់ការទាក់ទងបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានក្នុងក្រុងMasamba នៅប្រមាណជា៣០នាទីមុនពេលត្រៀមចុះចតនៅក្នុងក្រុងMakassarតាមកាលវិភាគ។
គួររម្លឹកថា ឥណ្ឌូនេស៊ីបានជួបឧប្បត្ដិហេតុលើយន្ដហោះបីដងមកហើយកាលពីឆ្នាំមុន ក្នុងនោះមានទាំងការធ្លាក់យន្ដហោះដឹកអ្នកដំណើរAirAsia ដែលបានធ្លាក់ក្នុងសមុទ្រក្រោយពេលហោះចេញពីកោះបាលីឆ្ពោះទៅប្រទេសសិង្ហបុរី កាលពីខែធ្នូបានសម្លាប់មនុស្ស១៦២នាក់៕ដោយ៖ពេញ ផេង