អាហារ​បង្ការ​ជំងឺមហារីក​

02-09-2015 10:54 am 2562

​ជម្ងឺមហារីក​ជា​ជម្ងឺ​ ដ៏​កាច​សាហាវ​បំផុត​ អាច​ឆក់​ជីវិត​មនុស្ស​បាន​។​បើ​យើង​មិនទាន់​មាន​ជម្ងឺ​នេះ​ទេ ​អាហារ​ខាងក្រោម​នេះ អាច​ជួយ​ការពារ ​ប្រយុទ្ធប្រឆាំង​ និង​ជំងឺ​មហារីក​បាន​៖


​រ​មៀត​


​រមៀត​ផ្ទុក​ នូវ​សារធាតុ​Curcumin ដែល​ជា​សមាសធាតុ​ យ៉ាង​សកម្ម​មួយ​ ក្នុង​ការជួយ​ការពារ​ ជំងឺមហារីក​ច្រើន​ ជាពិសេស​សុដន់ ​និង​មហារីក​ស្បូន​។​


​ខ្ទឹម​ស​


​ខ្ទឹមស​ត្រូវបាន​ប្រើ​ ជា​អង់​ទី​ប៊ីទិ​ធម្មជាតិ​ ដែល​ជួយ​កម្ចាត់ មេរោគ និង​បាក់តេរី​ការឆ្លង ព្យាបាល​ដំបៅ និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង ហើយ​ជួយ​ធ្វើឲ្យ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​មួយចំនួន​ដូចជា​ក្រពះ ពោះវៀន​​បំពង់​អាហារ លំពែង និង​មហារីក​សុដន់​។​


​ប៉េង​ប៉ោះ​


​ប៉េងប៉ោះ​មាន​ផ្ទុក​ សារធាតុ lycopene ដែល​ជា​សារធាតុ​ប្រឆាំង ​អុកស៊ីតកម្ម ​មហារីក​ដ៏​ល្បីល្បាញ​។ជាពិសេស​ការប្រឆាំង​ នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។ប៉េងប៉ោះ​ក៏​អាច​ជួយ ​បញ្ឈប់​ការ​រីកសាយ នៃ​មហារីក​សុដន់​ និង​មហារីក​ស្បូន​បាន​ផងដែរ​។​


​ផ្លែ​ប៊ឺ​រី​


​ផ្លែ​ប៊ឺ​រី​ផ្ទុក​នូវ​សារធាតុ​ ប្រឆាំង​អុកស៊ីតកម្ម កំចាត់​រ៉ាឌីកាល់​សេរី ជួយ​ការពារ​កោសិកា​ របស់​យើង​និង​បន្ថយ​ហានិភ័យ​ នៃ​ជំងឺ​ជំងឺមហារីក​។​


​ទៀប​បារាំង​


​ទៀបបារាំង​មាន​ប្រសិទ្ធិភាព ​បំផុត​ក្នុង​ការព្យាបាល​ជំងឺមហារីក​។ដូចនេះ​អ្នក​គួរតែ​ទទួល​ ទៀបបារាំង​ឲ្យ បាន​ច្រើន​។​


​ឪឡឹក​


​ឪឡឹក​មាន​សារធាតុ Lycopene ដែល​ជា​សារធាតុ​ប្រឆាំង​ នឹង​រោគ​មហារីក​ដ៏​ល្បីល្បាញ​។​អ្នក​អាច​បរិភោគ​ឪឡឹក​ស្រស់ ឬ កិន​យក​ទឹក​មក​ញាំ​ក៏បាន​៕​ដោយ​៖ ជួប វត្ដី​

ព័ត៌មានផ្សេងទៀត