បញ្ហាមានមុនខ្នង ជារឿងពិបាកចិត្ដ ចំពោះស្ដ្រី ព្រោះរាល់ការចូលកម្មវិធីផ្សេងៗ ចង់ស្បែកបញ្ចេញ សាច់អីមិនកើតព្រោះមានមុនខ្នង។តោះដោះស្រាយទាំងអស់គ្នា៖
កុំប្រើផលិតផលធ្វើឲ្យអ្នករមាស់៖
តើអ្នកដឹងទេថា សាប៊ូដុសខ្លូន ដុសមុខ ទឹកបាញ់សក់ និង ផលិតផងផ្សេងទៀត មិនត្រូវបានផលិត ឲ្យមានតុល្យភាពទេ។ផលិតផលមួយចំនួន មានជាតិប្រេង ដែលអាចជ្រាបចូល ទៅក្នុងស្បែករបស់អ្នក បង្កអោយកើតមុន។
ប៉ុន្តែវាពិតជាពិបាក ក្នុងការជ្រើសរើស ផលិតផល ដែលល្អសំរាប់ស្បែករបស់អ្នក ប៉ុន្តែមានវិធីមួយដែល អ្នកគួរចងចាំ គឺត្រូវបញ្ឈប់ប្រើផលិតផល ណាដែលធ្វើអោយអ្នក រមាស់ និង ក្រហមស្បែកជាបន្ទាន់។
គេងឲ្យបានគ្រប់គ្រាន់ ៖
អ័រមូនដែលបង្ក ឲ្យមានភាពតានតឹង បានកើនឡើង រហូត រៀងរាល់មួយម៉ោងម្តង នៅពេលដែល អ្នកគេងមិនលក់ នៅពេលយប់។ហើយអ័រមូនប្រភេទ Glucocorticoids ជាអ័រមូនម្យ៉ាងដែល ត្រូវបានគេដឹងថា ជាអ្នកបង្កឲ្យមាន បញ្ហាស្បែក និង ដំនើរការនៃស្បែកផងដែរ។
ដើម្បីការពារ និង ព្យាបាល លើមុនដងខ្លួននេះ លោកអ្នកគួរតែ គេងឲ្យបានគ្រប់គ្រាន់ យ៉ាងតិចណាស់ ឲ្យបាន ៨ ម៉ោង៕ដោយ៖ ជួប វត្ដី