ចិន​នឹង​​បង្កើន​​ការពារ​សិទ្ធ​​ស្ត្រី​​និង​សមភាព​​យេនឌ័រ​​ក្នុង​​ប្រទេស​ខ្លួន​​

14-08-2015 11:04 am 1807
ឯកអគ្គរដ្ឋទូត​ចិន​​ប្រចាំ​ប្រទេសកេន​យ៉ា​លោក​Liu Xianfa

ចិន​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​សិទ្ធ​ស្ត្រី​និង​សមភាព​យេនឌ័រ​នៅក្នុង​ប្រទេស​របស់​ខ្លួន ស្របតាម​ច្បាប់​អន្តរជាតិ​។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេសកេន​យ៉ា​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៣​សីហា​។ ឯកអគ្គរដ្ឋទូត​ចិន​បញ្ជាក់ថា សមាជិក​អង្គការសហប្រជាជាតិ​នឹង​រៀបចំ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ស្ដី​ពី​យែន​ឌ័​រ និង​ផ្ដល់​សិទ្ធ​អំណាច​ដល់​ស្ត្រី ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧​កញ្ញា​នៅ​ទីក្រុង New York ។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេសកេន​យ៉ា​លោក​Liu Xianfa បាន​និយាយថា កាលពី​ថ្ងៃ​ទី​១៣​សីហា ប្រទេសកេន​យ៉ាក៏​រៀបចំ​ពិធី​បើក​រំលឹក​ខួប​លើក​ទី​៣០​នៃ​សន្និសីទ​ពិភពលោក​លើក​ទី​៣ ដែល​បាន​ប្រារព្ធ​ឡើង​នៅក្នុង​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេសកេន​យ៉ា​។ ចំណែក​នៅ​ទីក្រុង​ប៉េកាំង នឹង​វៀប​ចំ​កិច្ចប្រជុំ​ស្ដី​ពី​សិទ្ធ​ស្ត្រី​បន្ថែមទៀតដែរ ដើម្បី​អភិវឌ្ឍ​សិទ្ធសេរីភាព​ស្ត្រី ហើយ​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក​ដឹងថា ទីក្រុង​ប៉េកាំង​ការពារ​សិទ្ធ​ស្ត្រី និង​មាន​សមភាព​យេនឌ័រ​យ៉ាង​ពិតប្រាកដ​។  


​តែ​យ៉ាងណាក៏ដោយ​លោក Liu​ថ្លែងថា វា​ជា​ក្ដីសង្ឃឹម​របស់​យើង ក្នុង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្ដល់​សិទ្ធ​លើ​ស្ត្រី​នៅក្នុង​ប្រទេស​ចិន​ទាំងមូល​។ លោក​Liu​រំពឹងថា សកម្មភាព​ការពារ​សិទ្ធ​ស្ដ្រី​នឹង​លើកតម្កើង​ភាព​យេនឌ័រ​នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត រួម​ទាំង​សហគម​អន្តរជាតិ​។ លោក​Liu​បញ្ជាក់ថា ចិន​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​ទ្វីបអាហ្វ្រិក ដើម្បី​ពង្រឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​ខ្លួន​ដោយ​រួមទាំង​សិទ្ធិ​ស្ត្រី​ទៀត​ដែរ​។ លោក​ថា ច្បាប់​និង​បទ​ប្បញ្ញត្តិ​ការពារ​សិទ្ធ​ស្ត្រី​បានធ្វើ ឡើង​នៅក្នុង​ទ្វីបអាហ្វ្រិក​ហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្ត្រី​ជនជាតិ​អាហ្វ្រិក​បាន​ចូលរួម​ក្នុង​ឆាក​នយោបាយ​ភាគច្រើន ហើយ​កំពុង​ដើរតួនាទី​យ៉ាង​សកម្ម​ដែរ​នៅលើ​ឆាក​ជាតិ​និង​អន្តរជាតិ​។ ទាំងនេះ ជា​បទពិសោធន៍​ដ៏​មានតម្លៃ ហើយក៏​ជា​មេរៀន​សម្រាប់​ប្រទេស​ដទៃ​ទៀត​យក​គំរូ​តាម​ដែរ​។


​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេសកេន​យ៉ា​បញ្ជាក់ថា សមភាព​យេនឌ័រ​នៅក្នុង​ប្រទេស​ចិន​បច្ចុប្បន្ន​ក៏​កំពុង​រីកចម្រើន​យ៉ាង​សន្សឹមៗ​ដែរ​។ ជា​ការកត់សម្គាល់ និស្សិត​ស្ដ្រី​បាន​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​សាកលវិទ្យាល័យ​ប្រមាណ​៤៩​ភាគរយ​នៅ​ឆ្នាំ​២០១៥​នេះ ហើយ​តំណាងរាស្ត្រ​ស្ត្រី​ចិន​បាន​កើន​ឡើង​ជាង​២៣​ភាគរយ​ហើយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុន​។ ម្យ៉ាងទៀត ស្ត្រី​ជា​ង​៤៤​លាន​នាក់​បាន​ទទួល​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ទៅលើ​ជំងឺ​ខាង​រោគ​ស្ត្រី គិត​ចាប់តាំងពី​ឆ្នាំ​២០០៩​។ ទាំងនេះ សបញ្ជាក់​ឱ្យឃើញ​ថា ចិន​ព្យាយាម​លើកតម្កើង​ស្ត្រី​និង​ការពារ​សិទ្ធ​សេរីភាព​ស្ត្រី​ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ​ទាំងមូល​។ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​ឯកអគ្គរដ្ឋទូ​ត​ចិន​ប្រចាំ​ប្រទេសកេន​យ៉ា​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត