លោក​​សុខ ឥសាន​៖​​ជា​​អ្នក​នាំពាក្យមិនត្រូវ​​កំណាញ់ព័ត៌មាន

10-08-2015 5:46 pm 14176

​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ប៉ុន្មាន​ខែ​មុន ទើបតែ​បាន​បង្កើត​ក្រុម​អ្នកនាំពាក្យ​ដែល​មាន​សមាជិក​បីនាក់ នៅក្នុង​នោះ​រួមមាន​លោក​ឈឹម ផលវ​រុណ លោក​សួស យ៉ារ៉ា​និង​លោក​សុខ ឥសាន​។ លោក​សុខ ឥសាន ជា​សមាជិក​ក្រុម​អ្នកនាំពាក្យ​គណ​ប​ក្ស​ប្រជាជន​ជនកម្ពុជា​ម្នាក់ ​ក្នុងចំណោម​បី​នាក់​ថា ក្នុងនាម​ជា​អ្នក​ពាំនាំ​សាច់រឿង​នយោបាយ​ទៅ​កាន់​អ្នកសារព័ត៌មាន លោក​ឈរលើ​គោលការណ៍​បី​សំ​ខាន់​ៗ​​។ នៅក្នុងមានដូចជា មិនបង្កើតព័ត៌មានដោយអត្តនោម័ត ធ្វើការវិភាគដោយផ្អែកលើ​​គោលការណ៍កម្មវិធីរបស់គណបក្ស និងការបកស្រាយចំពោះ​ការឃោស​នាអកុ​សល​នានា​ដែល​បំពាន​លើ​គណ​​បក្ស​​ប្រជាជនកម្ពុជា។

 

​លោកសុខ ឥសាន​ក៏​បាន​មានប្រសាសន៍​ផងដែរថា ក្នុងនាមជាសមាជិកនៃក្រុមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកមិនចង្អៀតចង្អល់ និងមិនរើសអើង ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ទៅ​កាន់​អ្នក​សារ​ព័ត៌​នោះ​ទេ ទន្ទឹមនឹងនោះលោកក៏បានជួប​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​ការងារ​ជាអ្នកនាំពាក្យ​។ ជាបន្តសូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​ជាមួយ​លោក​សុខ ឥសាន​សមាជិក​ក្រុម​អ្នកនាំពាក្យ​គណ​ប​ក្ស​​ប្រជាជនកម្ពុជានៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​៖

 

សំឡេង៖

ព័ត៌មានផ្សេងទៀត