នៅចុងឆ្នាំ២០១៥ សហគមន៍អាស៊ានរួមនឹងត្រូវបង្កើតឡើង នៅក្នុងបណ្តាប្រទេសចំនួន១០ ដែលជាសមាជិកអាស៊ានក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។កម្ពុជា គឺជាប្រទេសចុងក្រោយគេ ដែលបានចុះឈ្មោះជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩។ការបង្កើតសហគមន៍អាស៊ានរួមនៅចុងឆ្នាំ២០១៥នេះ នឹងធ្វើឲ្យការចរាចរណ៍ទំនិញ ដោយគ្មានពន្ធគយនិង លំហូរចូលនៃប្រជាជននៅបណ្តាប្រទេសអាស៊ាន ធ្វើដំណើរពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត គឺគ្មានទិដ្ឋាការឡើយ។តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះពីការបង្កើតសហគមន៍អាស៊ានរួមនៅចុងឆ្នាំ២០១៥? តើយុវជនខ្មែរត្រូវស្វែងយល់អ្វីខ្លះដើម្បីត្រៀមខ្លួនប្រកួតប្រជែងជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន?
ជាបន្តសូមលោកអ្នកនាងស្តាប់កិច្ចសំភាសន៍រវាង ឆេង សូរិយា ជាមួយ លោក ពុយ គាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារជប៉ុនក្យូដូ និងមានជំនាញតាមដានស្ថានការណ៍អាស៊ាន នៅក្នុងនាទីបច្ចុប្បន្នភាពសង្គមដូចតទៅ៖
សំឡេង