កិច្ចប្រជុំ​ស្ដីពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅ​ម៉ាឡេស៊ី​បង្ហាញ​ភាពចម្រូងចម្រាស​​

04-08-2015 3:47 pm 1888
សកម្មភាពក្នុងកិច្ចប្រជុំនៅម៉ាឡេស៊ី

នៅ​ថ្ងៃ​ទី​០៤​កក្កដា​នេះ សមាគម​អាស៊ាន​អាស៊ីអាគ្នេយ៍​១០​រូប បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៤៨​ស្ដី​ពី​ការដោះស្រាយ នៅ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ ក្នុង​កិច្ចប្រជុំ​នេះ បង្ហាញ​ភាពចម្រូងចម្រាស ដោយ​ភាគី​ចិន​នៅ​តែ​ទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថា​ជា​របស់​ខ្លួន​។ លោក​រដ្ឋមន្ដ្រី​ការបរទេស​ចិន វ៉ាង យី​បាន​និយាយថា វេទិការ​នេះ​មិន​គួរ​ពិភាក្សា​ឡើយ ហើយ​លោក​ក៏​មិន​ជឿថា វេទ​ការ​ពហុភាគី​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន​ដែរ ព្រោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​៩០​ភាគរយ​ជា​របស់​ចិន​ទាំង​ស្រុង​។

 

ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​លោក​Anifah Aman បាន​បដិសេធ​ទៅ​ទីក្រុង​ប៉េកាំង​ថា កិច្ចប្រជុំ​ស្ដី​នេះ​ត្រូវតែ​កើតឡើង ដើម្បី​ការពារ​សន្តិភាព​និង​ស្ថេរភាព​នៅក្នុង​តំបន់​ទាំងមូល​។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​បាន​បញ្ជាក់បន្ថែម​ថា អាស៊ាន​គួរតែ​ដើរ​តួនាទី​សំខាន់ ដើម្បី​ដោះស្រាយ​តាម​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។


​ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ហ្វីលីពីន បាន​រិះគន់​នឹង​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន​បាន​កសាង​កោះ​សប្ប​និម្មិត​នៅ​ថ្ម​ប៉ប្រ៉ះ​ទឹក ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​កសាង​តំបន់​យោធា​រួមទាំង​ពង្រឹង​កងទ័ព​នៅ​សមុទ្រ​ខាងត្បូង​ទៀត​។ ហេតុនេះ កិច្ចប្រជុំ​ពហុភាគី ត្រូវតែ​ដោះស្រាយ ត្រូវតែ​សម្របសម្រួល ដើម្បី​រក្សា​មិត្តភាព​និង​ស្ថេរភាព​ក្នុង​តំបន់​ដែរ​។ តែ​យ៉ាងណាក៏ដោយ កិច្ចប្រជំ​ច​ស្ដីពី​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង បង្ហាញ​ភាព​មិន​ចុះសម្រុង​គ្នា​ឡើយ​។ នេះ​ជា​ការបញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាស៊ាន​។​


​សូមជម្រាបថា នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​ជម្លោះ​រវាង​ចិន ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ ព្រុយ​ណេ និង​វៀតណាម​។ កន្លងមក រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ធ្លាប់បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត​ថា យោងតាម​ផែនទី​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​៩០​ភាគរយ​ជា​កម្មសិទ្ធ​ខ្លួន​។ កាលពី​ថ្ងៃ​ទី​២៩​កក្កដា ចិន​និង​សមាគម​អាស៊ាន​បាន​ប្ដេជ្ញា​បង្កើន​កិច្ចសហប្រតិបត្ដិការ​តាម​សមុទ្រ ដើម្បី​ធ្វើការ​ឆ្ពោះទៅ​រក​អនុវត្ដ​ន៍​ឲ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ប៉ុន្តែ​ភាពចម្រូងចម្រាស​នៅតែ​កើតមាន​ដដែល​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត