លោក​​ហ៊ុន សែន​​ពិតជា​​បាន​បោក​ប្រាស់​​លោក​កឹម សុខា​​និង​​លោក​សម រង្ស៊ី​​រឿង​​បោះឆ្នោតមុន​​អាណត្តិ​​រឺ​​?​

03-08-2015 5:43 pm 1840

​លោក ហ៊ុន សែន បានប្រកាសថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ទី​៤​នៃ​ខែ​កក្កដា​ដដែល ដោយ​មិន​អនុវត្តតាម​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នោះទេ​។ ការប្រកាស​នេះ​ត្រូវបាន​មន្ត្រី​ខាង គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុក​ជា​ការ​មិន​គោរព​នូវ​កិច្ចព្រមព្រៀង​របស់លោក​ហ៊ុន សែន​។ តើ​លោក​ហ៊ុន សែន​បាន​បោកប្រាស់ លោក​កឹម សុខា និង​លោក​សម រង្ស៊ី​មែនឬ​? ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​៖

​សំឡេង​៖

 

​នេះ​ជា​ការបញ្ជាក់​របស់លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ទន្លេបាសាក់​តាខ្មៅ នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា​។ មូលហេតុ​ដែល​លោក​នាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​បែបនេះ​គឺ​យោង​ទៅតាម​ហេតុផល​យ៉ាង​ដូច្នេះ​៖

​សំឡេ​ង​៖

 

​គួរបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​ជាគោលការណ៍​ថា​ការបោះឆ្នោត​លើក​ក្រោយ នឹង​ត្រូវ​លើក​ពេល មក​ធ្វើ​នៅ​សប្តាហ៍​ទី​៤ នៃ​ខែ​កុម្ភៈ ដោយ​សំអាង​ថា​នៅ​ខែ​កក្កដា ជា​ខែវស្សា​ដែល​មាន​ភ្លៀង ហើយ​ក៏​នៅ​តាម​តំបន់​ខ្លះ​ជួប​គ្រោះ​ទឹកជំនន់ ពិបាក​ក្នុង​ការរៀបចំ​ការបោះឆ្នោត​។ ការកែប្រែ​នេះ​ធ្វើឡើង​នៅពេល​ដែល​ជម្លោះ​ន​យោ បាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មាន​ភាព​តាន់តឹង​ដាក់​គ្នា​ដោយ គណបក្ស​សង្គ្រោះ​ជាតិ​ពាក់​ហិកា​រមិន​ចូលើ​ប្រជុំ​ក្នុង​រដ្ឋសភា ដោយ​ទាមទា​ឲ្យ​កាបោះ​ឆ្នោត​ឡើងវិញ​។​

 

​ឆ្លើយតប​នឹង​ប្រសាសន៍​របស់​លោក​ហ៊ុន សែន មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការសោកស្តាយ ចំពោះ​ការលើកឡើង​នេះ​។ លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់ខ្លួស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ចាត់ ទុក​ថា ការ​ថ្លែង​របស់លោក​ហ៊ុន សែន គឺជា​ការ​មិន​គោរព​នូវ​កិច្ចព្រមព្រៀង បើ​ទោះបី​នៅក្នុង​កិច្ចព្រមព្រៀង​មិនបាន​ចែង​យ៉ាងណាក្តី​៖

​សំឡេង​៖

 

​លោករ​ស់ រ៉ាវុធ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​លើកឡើង​នូវ​ទិដ្ធភាព​ចំនួន​ពីរ ចំពោះ​ការ ការ​ថ្លែង​របស់លោក​ហ៊ុន សែន​ពេលនេះ ទី​១ ទិដ្ឋភាព​ផ្លូវ​ច្បាប់ ទី​២​ទិដ្ឋភាព​នយោបាយ​។ ទិដ្ឋភាព​នយោបាយ បើ​ទោះបី​ក្នុង​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចែង​ក្តី ក៏​ត្រូវ​គោរព​។ បើសិនជា​គូរ​សន្ទនា​មិន​គោរព​ទេ វា​នឹង​ក្លាយ ជា​ការមិនទុកចិត្ត​គ្នា​រវាង​ខ្មែរ​គ្នា​ឯង​។​

​សំឡេង​៖

 

​ចំណុច​ទី​២​លោករ​ស់ រ៉ាវុធ​បាន​លើកឡើង​ថា បើ​និយាយ​មិនទិដ្ឋភាព​ផ្លូវ​ច្បាប់​គឺ​ការ​ថ្លែង​របស់លោក​ហ៊ុន សែន​មិន​ខុស​ទេ​។ មិន​ខុស​ច្បាស់​ដោយសារ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ច្បាស់ ពី​ពេលវេលា​ក្នុង​ការ រៀបចំ​ការបោះឆ្នោត​។​

 

​យ៉ាងណាក្តី​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ​បានបញ្ជាក់​ថា ជាទូទៅ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​នៅ កម្ពុជា​ភាព​ច្រើន​កើតឡើងពី​ការចរចា ទើប​ច្បាប់​កើត​មក​តាម​ក្រោយ​។ ដូច្នេះ​សូមឲ្យ​នយោបាយ​ទាំង​ពីរ ភាគី​គួ​តែ​ដោះស្រាយ​គ្នា​ក្នុងនាម​យើង​ជា​ខ្មែរ​ដូច​គ្នា​ទៅ ជាសវាង​ឈ្លោះប្រកែក​គ្នា​ធ្វើ​ឲ្យ​បរទេស​គេ​មើល ងាយ​។​

 

​សូមរ​ម្លឹង​ថា បើ​តាម​កិច្ចព្រមព្រៀង​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ធំៗ​ទាំងពីរ​បាន ឯកភាព​ចំនួន​៧​ចំណុច​ក្នុង​នោះ​រួមមាន​៖ ការឯកភាព​ដោះស្រាយ​នយោបាយ​ដោយ​ចូលរួម​ធ្វើការ​ជាមួយគ្នា​ក្នុង​សភា ឯកភាពគ្នា​កែ​ទម្រង់​ការ​បោះឆ្នោត កំណត់​ឡើងវិញ​នូវ​កាលបរិច្ឆេទ​សម្រាប់​បោះឆ្នោត ឯកភាព​រៀបចំ​ឲ្យមាន​ភាព​ដាច់​ពីគ្នា​រវាង​អំណាច​នីតិ​បញ្ញា​តិ្ត និង​ប្រតិបត្តិ ឯកភាព​គ្នា​ពិនិត្យ​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា កែ​ទម្រង់​និង​ពង្រឹង​ស្ថាប័ន​ជាតិ​សំខាន់ៗ និង​ឯកភាព​គ្នា​ក្នុង​ការសិក្សា​ដើម្បី​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​បទដ្ឋាន គតិយុត្ត ពាក់ព័ន្ធ​ដើម្បី​ធានា​ការអនុវត្ត​កិច្ចព្រមព្រៀង​៕

 

(ដោយ៖គួន សំបូរ)

 

ព័ត៌មានផ្សេងទៀត