តើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​ធ្វើ​អ្វីខ្លះ​ក្រោយ​ជ្រើសរើស​បាន​ប្រធាន​គណបក្ស​?

02-08-2015 6:07 pm 2301

​សមាជិក​គណៈកម្មការ​បណ្ដោះអាសន្ន​នៃ​គណបក្ស​ថ្មី​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​បោះឆ្នោត​ឲ្យ​លោក​យ៉េ​ង វីរៈ អតីត​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ជាប់​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ រ​បោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​នៅ​ក្នុង​កិច្ចប្រជុំ នា​រសៀល​ថ្ងៃ​ទី​០២ ខែ​សីហា ។ បន្ទាប់​ពី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស​រួចរាល់ នៅ​ថ្ងៃ​ទី​០៣ សីហា គណបក្ស​ថ្មី​ដែល​ទើបនឹង​លេចចេញ​ជា​រូបរាង​នេះ នឹង​ស្នើ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាងមុខនេះ​។

 

​លោក យ៉េង វីរៈ បាន​មក​ធ្វើការ​នៅ​ក្នុង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ដោយ​កាន់​តំណែង​ជា​នាយក​អង្គការ​តាំងពី​ឆ្នាំ​២០០២ រហូតមកដល់​ពេល​បច្ចុប្បន្ន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ចុងឆ្នាំ​២០០៥ លោក​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ទាក់ទិន​ទៅ​នឹង​ការរៀបចំ​ធ្វើ​បុណ្យ​១០​ធ្នូ ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម លោក​ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​។​លោក យ៉ង់ សាំង​កុមារ​សមាជិក​ស្ថាបនិក​នៃ​គណបក្ស​ប្រជាធិបេតយ្យ​មូលដ្ឋាន បាន​ប្រាប់​វិទ្យុ​វាយោ​ឲ្យដឹងថា លោក​យ៉េង វីរៈ អតីត​ប្រធាន​មជ្ឈមណ្ឌល អប់រំ​ច្បាប់​សម្រាប់​សហគមន៍​គឺជា​បុគ្គល​មួយរូប​ដែល​មាន​ភាពចាស់ទុំ និង​មាន​និន្នាការ​អហិង្សា សាក​សម​ធ្វើ​ជា​តំណាង និង​ជា​ប្រធាន​គណបក្សប្រធា​ធិ​បេត​យ្យ​មូលដ្ឋាន​។​

​សំឡេង​លោក​យ៉ង់ សាំង​កុមារ​


​លោក​យ៉ង់ សាំង​កុមារ​បាន​បញ្ជាក់​ពី គោលនយោបាយ​របស់​គ​ណ​បក្ស ដែល​ទៀប​តែ​ដុះ​ពន្លត​នេះ      ថា គោលនយោបាយ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​បែងចែក​ពីរ​ផ្នែក​ដាច់​ដោយ ឡែក ​ពីគ្នា គឺមាន  គោលនយោបាយ​អភិវឌ្ឍ​ន៍​មូលដ្ឋាន និង​គោលនយោបាយ​ជាតិ​។​គោលនយោបាយ​ទាំង​ពីរ​នេះ គឺ​ស្ថិតនៅ​ជាមួយ​គ្នា​ជានិច្ច មិន​អាច​ខ្វះ​គ្នា​បាន​នោះទេ​។​


​សំឡេង​លោក​យ៉ង់ សាំង​កុមារ​​

នៅ​ថ្ងៃ​ច័ន្ទ សប្តាហ៍​ក្រោយ គណបក្ស​មួយ​នេះ នឹង​ដាក់​លិខិត​មួយ ច្បាប់​ទៅ​កាន់​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​បង្កើត​គណបក្ស​។​និយាយ​ពី​ស្លាក​សញ្ញា​គណបក្ស និង​ការចុះ​បញ្ចី​គណបក្ស សម្រាប់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានរៀបចំ​រួចរាល់​អស់ហើយ​។

​សំឡេង​លោក​យ៉ង់ សាំង​កុមារ​​

សូមបញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​បោះឆ្នោត​ជ្រើសរើស​តំណាង​ឃុំ​-​សង្កាត់​របស់​គណបក្ស​, បោះឆ្នោត​ជ្រើសរើស​តំណាង​ស្ត្រី និង​យុវជន និង​បោះឆ្នោត​ផ្តល់​ការទុកចិត្ត​គណៈកម្មការ​បណ្តោះអាសន្ន នៃ​គណបក្ស​។​បោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន អគ្គលេខាធិការ និង​ហេរញ្ញិក​បក្ស​ផងដែរ​។​តើ​ក្រោយ​ពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូល ដ្ឋាន​រួចរាល់​ហើយ​ថា​តើ​គណបក្ស​មួយ​នេះ នឹង​មាន​វិវត្តន៍​យ៉ាងណា​បន្តទៀត​?

ព័ត៌មានផ្សេងទៀត