លោក​​ឡុង ឌី​ម៉ង់​៖​​​ការងារ​​​រំដោះ​​ទឹក​​ជន់​​លិច​​ក្រុង​​អាច​​នឹង​​​សម្រេច​​​​​​២​ទៅ​​៣​ឆ្នាំ​​ទៀត​​​​

30-07-2015 6:11 pm 1290

​ប្រសិទ្ធភាព​នៃ​ការរំដោះ​ទឹកភ្លៀង ចេញពី​ក្រុងភ្នំពេញ នាពេល​បច្ចុប្បន្ន​នេះ ត្រូវបាន​លោក​ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​អះអាងថា មាន​ប្រសិទ្ធភាព​ប្រមាណ​៣០% នៃ​ផែនការ​មេ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុន​។ ក្នុង​រយៈពេល​១​ឆ្នាំ​ចុងក្រោយ សាលាក្រុង បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការស្តារ និង​ដាក់​ប្រព័ន្ធ​លូ​ថ្មី ពិសេស​គឺ​ការដាក់​ប្រព័ន្ធ​លូ​មេ ប្រមាណ​ជា​៥០​ការដ្ឋាន​ក្នុង​១​ថ្ងៃៗ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ យ៉ាងណាក៏ដោយ សម្រាប់​ផែនការ​រំដោះ​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ មិន​ត្រូវបាន​កំណត់ថា នៅពេល​ណា​នោះ​ទេ ប៉ុន្តែ​អាច​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​ទៀត​។ ដើម្បី​ជ្រាបពី​ព័ត៌មាន​បន្ថែម​ជុំវិញ​ការងារ​រំដោះ​ទឹក​ជន់​លិច​ក្រុងភ្នំពេញ​នេះ សូមស្តាប់កិច្ចសម្ភាសន៍ ​រវាង​សៅ វិសាល ជាមួយនឹង​លោក​ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។​

សម្លេង

ព័ត៌មានផ្សេងទៀត