ចិន​ថា​ខ្លួន​​មាន​សិទ្ធ​ខួង​​រក​ប្រេង​​និងឧ​ស័​ន្ម​​នៅ​សមុទ្រ​ចិន​ខាងកើត​​

24-07-2015 5:28 pm 2931
នៅសមុទ្រចិនខាងកើត

​រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤​កក្កដា​ថា ខ្លួន​មាន​សិទ្ធ​ខួង​រក​ប្រេង​និងឧ​ស័​ន្ម​នៅ​សមុទ្រចិន​ខាងកើត​។ ការប្រកាស​នេះ បន្ទាប់​ពី​ជប៉ុន​អំពាវនាវ​ឱ្យ​ចិន​បញ្ឈប់​ការរុករក​ប្រេង​និងឧ​ស័​ន្ម​នៅ​សមុទ្រចិន​ខាងកើត ដែល​ជា​តំបន់​ទាមទារ​ដោយ​ចិន​និង​ជប៉ុន​។ បើ​តាម​ក្រសួង​ការបរទេស​ចិន​បាន​និយាយថា សកម្មភាព​រុករក​ប្រេង​-​ឧស័​ន្ម​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងកើត គឺ​ស្ថិតនៅក្នុង​ដែនទឹក​បស់​ចិន​យ៉ាង​ពិតប្រាកដ ហើយក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដែនទឹក​ជប៉ុន​ដែរ​។


​គួររម្លឹកថា ដែនសមុទ្រ​ចិន​ខាងកើត ជា​ដែន​ចិន​-​ជប៉ុន​មាន​ជម្លោះ​ជា​យូរណាស់​មកហើយ ប៉ុន្ដែ​ភ្លើងកំហឹង​ទើប​តែ​ឆេះ​ខ្លាំង​ជាង​មុន​កាលពី​ឆ្នាំ​២០១២​។ កាលណោះ​រដ្ឋាភិបាល​ចិន​ខឹងសម្បា​នឹង​ជប៉ុន​យ៉ាងខ្លាំង ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​ដេញថ្លៃ​ទិញ​កោះ​ចំនួន​បី​នៅ​ប្រជុំ​កោះ​ជម្លោះ​សេន​កា​គុឬទាវ​យូ ហើយ​បាន​បង្ក​ជា​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​ប៉េកាំង​ទៀតផង​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត