រដ្ឋាភិ​បាល​​បង្ហាញ​​​ទំនុកចិត្ត ក្រោយ​​​ទទួល​​ដំណឹង​​ពី​​ការរកឃើញ​​​​ផែន​​​ទី​​​​​​តម្កល់​នៅ​​UN​​​​​​​

24-07-2015 5:16 pm 1439

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អះអាង កម្ពុជា​នឹង​ទទួល​ផែនទីបោន​ខ្នាត​១/១០០.០០០ ពី​អង្គការ​សហប្រជាជាតិ តាម​ការស្នើសុំ ក្នុង​ពេល​ឆាប់ៗ​នេះ​។ ការអះអាង​របស់​លោក​ផៃ ស៊ីផា​ន ធ្វើឡើង ដោយ​យោង​ទៅ​តាម​ប្រសាសន៍​លើកឡើង ដោយ​ផ្ទាល់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​២៤ កក្កដា​នេះ​។ លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ ដោយ​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​នានា ត្រៀម​ចាំ​ទទួលយក​ផែនទី​ខ្មែរ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​ដែល​អង្គការសហប្រជាជាតិ បាន​ជូនដំណឹង​ថា បាន​រក​ឃើញ​ផែនទី​ចំនួន​១៨​ផ្ទាំង​ហើយ​។ តើ​ក្រោយ​ពី​កម្ពុជា​ទទួលបាន​ផែនទី​ពី​UN រដ្ឋាភិបាល​អាច​នឹង​ដោះស្រាយ​បញ្ហា​នៅ​ព្រំដែន​បាន​ដែរឬទេ​? សូមស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយនឹង​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​៖

សម្លេង

ព័ត៌មានផ្សេងទៀត