ជប៉ុន​ទទូច​​ឱ្យ​ចិន​​បញ្ឈប់​​សកម្មភាព​​រុក​រក​ប្រេង​​-​ឧស្ម័ន​​នៅ​សមុទ្រ​​ចិន​ខាងកើត​​

21-07-2015 4:44 pm 1885
នៅសមុទ្រចិនខាងកើត

កាលពី​ថ្ងៃ​ទី​២០​កក្កដា ជប៉ុន​បាន​ទទូច​ឱ្យ​ចិន​បញ្ឈប់​សកម្មភាព​រុក​រក​ប្រេង​និងឧ​ស័​ន្ម​នៅក្នុង​សមុទ្រចិន​ខាងកើត ព្រោះ​សកម្មភាព​ទាំងនេះ​ជា​ក្ដីបារម្ភ​របស់​ជប៉ុន​។ ជប៉ុន​កំពុង​ព្រួយបារម្ភ​ចិន ទៅ​លើ​ការ​ទាញ​ផលប្រយោជន៍​ពី​ឃ្លាំង​ស្តុក​ទុក​ប្រេង អំឡុង​ពេល​ចិន​ពង្រីក​ចូល​ទឹកដី​ជប៉ុន​។ នេះ​បើ​តាម​ក្រសួង​ការបរទេស​ជប៉ុន​បាន​បញ្ជាក់​កាល​ពី​ថ្មីៗ​នេះ​។ ក្រសួងការបរទេស​ជ​ប៉ុន​បាន​បន្តទៀតថា ចិន​បាន​បន្ត​រុករក​រ៉ែ​ក្នុង​សមុទ្រ​ចិន​ខាងកើត​ប្រមាណ​២​ឆ្នាំ​មកហើយ​។​


​ក្រសួង​ជប៉ុន​ដដែល​បាន​បញ្ជាក់ថា ចិន​កសាង​កន្លែង​រុករក​ប្រេង​និង​ឧស្ម័ន ដើម្បី​ចង់​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការអភិវឌ្ឍ​តំបន់​ផ្សេងៗ​នៅ​សមុទ្រ​ចិន​ខាងកើត​។ កន្លែង​ដែល​ចិន​សាងសង់​រុករក​ប្រេងឧ​ស័​ន្ម​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​រវាង​ប្រទេស​ចិន​និង​ជប៉ុន​។ ទីក្រុង​តូ​ត្យូ​បាន​អះអាង​ថា កន្លែង​រុករក​ប្រេង​-​ឧស័​ន្ម​របស់​ចិន​នៅ​ពេល​នេះ នឹង​អាច​ចូល​ក្នុង​តំបន់​ត្រួតស៊ីគ្នា​ក្នុង​បន្ទាត់​ស្ថានីយ​រ៉ា​ដា​របស់​ជប៉ុន​ស្ថិត​នៅ​កោះ​សេន​កាគុ​(Senkaku)​ឬ​កោះ​Diaoyu​។​តែ​ទោះជា​យ៉ាងណាក្ដី ក្រសួង​ការពារជាតិចិន មិន​បាន​ឆ្លើប​និង​សំណើ​ររបស់​ជប៉ុន​ទេ ហើយក៏​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​នៅ​សមុទ្រ​ចិន​ខាងកើត​ដែរ​។​


​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​ជប៉ុន​ហ្ស៊ី​ន​ហ្សូ​អាបេ បាន​អនុម័ត​របាយការណ៍​ចំនួន​៥០០​ទំព័រ និយាយ​អំពី​នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង ហើយ​កំពុង​គំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់​។ របាយការណ៍​ដដែល​បាន​បញ្ជាក់ទៀតថា មិន​ថា​ប្រទេស​ជប៉ុន​ទេ​រិះគន់​នឹង​ទង្វើ​ចិន សូម្បី​តែ​ប្រទេស​មហាអំណាច​ផ្សេង​ទៀត​ក៏​រិះគន់​មិន​សំចៃមាត់​ដែរ​។​


​ជា​ការកត់សម្គាល់ ក្រសួងការបរទេស​ជ​ប៉ុន​បាន​និយាយថា ខ្លួន​មិន​បាន​ទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ​ឡើយ ព្រោះ​ពេល​នេះ​មូលដ្ឋាន​យោធា​របស់​ចិន កំពុង​បង្កើន​ឥទ្ធិពល​កាន់តែ​ខ្លាំងក្លា​ហើយ​។ តែ​នៅ​ខែមិថុនា ជប៉ុន​និង​ហ្វីលីពីន​បានធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​។ កាលណោះ​ចិន​ចោទ​ជប៉ុន​ថា សកម្មភាព​ទាំងនេះ​មាន​ចេតនា​ជ្រៀតជ្រែក​រឿង​របស់​អ្នកដទៃ​ទាំងស្រុង​។ គួររម្លឹកថា នៅ​សមុទ្រ​ចិន​ខាងកើតសព្វថ្ងៃ ​នៅ​មិនទាន់​ចែក​ដាច់​ស្រឡះ​នៅឡើយ ព្រោះ​ជប៉ុន​បាន​អះអាង​ថាសមុទ្រ​ចិន​ខាងកើត​ជា​របស់​ខ្លួន​តាំងពី​យូរយា​ណាស់​មកហើយ តែ​ចិន​វិញ​បាន​អះអាង​ថា​នៅ​សមុទ្រ​នេះ​ជា​កម្មសិទ្ធិ​ខ្លួន​តាំងពី​មុន​កើតឡើង​សង្គ្រាម​មកម្ល៉េះ​៕(​ដោយ​៖​លាង ធីតា​)
 

ព័ត៌មានផ្សេងទៀត