ភាគី​ពាក់ព័ន្ធ​​ខំ​បន្ដ​​កិច្ចពិភាក្សា​​កម្មវិធី​​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​​ខណៈ​បាន​ផល​​តិចតួច​

13-07-2015 9:42 am 1423
រដ្ឋមន្ដ្រីការបរទេសអ៊ីរ៉ងលោកចាវ៉ាដ សារីហ្វ

​រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​និយាយថា នឹង​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើការ​បន្ដ​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​ធ្វើការ​ទៅ​លើ​កិច្ចព្រមព្រៀង​ដ៏​ទូលំទូលាយ​ស្ដីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ប៉ុន្ដែ​គ្មាន​ការពន្យារពេល​នៃ​កិច្ចពិភាក្សា​ទៀត​នោះទេ​។​ថ្លែង​ពី​ទីក្រុង​វី​យែន​លោក​រដ្ឋមន្ដ្រី​ការបរទេ​ស​អ៊ីរ៉ង់​ចា​វ៉ាដ សារីហ្វ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅតែ​មាន​ការងារ​ធ្វើ​បន្ដ​ទៀត​នៅ​ថ្ងៃ​ចន្ទ​ទី​១៣​កក្កដា​នេះ ហើយ​លោក​ក៏​បង្ហើប​ឲ្យដឹង​ដែរ​ថា​កិច្ចពិភាក្សា​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ អាច​នឹង​គ្មាន​លទ្ធផល​នោះទេ ដូច្នេះ​ត្រូវតែ​បន្ដ​កិច្ចការ​បន្ថែមទៀត​។ ពាក់ព័ន្ធ​នឹង​ការពន្យារពេល​កិច្ចពិភាក្សា​នឹង​គ្មាន​ទៀត​ទេ​។ គួរបញ្ជាក់​ថា ភាគី​ពាក់ព័ន្ធ​បានចាប់ផ្ដើម​កិច្ចចរចា​ជាមួយ​គ្នា​រយៈពេល​១៥​ថ្ងៃ​នៅក្នុង​ទីក្រុង​វី​យែន ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ដ៏​ទូលំទូលាយ​ទៅលើ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​៕​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត