ការ​​ពហិការ​​របស់​​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ​​មិន​ប៉ះ​ពាល់​​ដល់​​ការ​អនុម័ត​​ច្បាប់​​NGO

12-07-2015 5:24 pm 3355

​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល នឹង​ត្រូវ​រដ្ឋសភា​បោះឆ្នោត​អនុម័ត​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៣​កក្កដា​។​សេចក្តីព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក ក្រោយពី​មាន​ការជំទាស់​ពី​សំណាក់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន និង​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​។​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា តំណាងរាស្ត្រ​ទាំងអស់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ  ធ្វើពហិការ ដោយ​មិន​ចូលរួម​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា​ឡើយ​។

 

​បើ​តាម​ការអះអាង​ពី​លោក​លី ច័ន្ទ​តុលា ជា​មេធាវី និង​ជា​សាស្ត្រាចារ្យ​តាមដាន​សេចក្តីព្រាងច្បាប់​មួយ​នេះ តាំងពី​ដើម​ឡើយ​បានឲ្យដឹងថា តាម​នី​វិធី​ច្បាប់ ទោះបីជា​តំណាងរាស្ត្រ​ទាំងអស់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ  ធ្វើពហិការ ដោយ​មិន​ចូលរួម​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក៏​គ្មាន​អ្វី​ប៉ះពាល់​ដល់​ការអនុម័ត​ច្បាប់​នេះ​ឡើយ​។​ជាបន្តសូមស្តាប់ ​កិច្ចសំភាសន៍​រវាង​ឆេង សូរិយា ជាមួយ​លោក​មេធាវី លី ច័ន្ទ​តុលាដូចតទៅ៖

សំឡេង

ព័ត៌មានផ្សេងទៀត