លោក​​សម រង្ស៊ី​៖ ​ខ្ញុំ​នឹង​​ប្រឆាំង​ដាច់​ខាត​​ចំពោះ​​ច្បាប់​​អង្គការ​​

11-07-2015 3:31 pm 3265

​ភាពចម្រូងចម្រាស នៃ​សេចក្ដីព្រាងច្បាប់​គ្រប់គ្រង​អង្គការ​-​សមាគម​ក្រៅ​រដ្ឋាភិបាល នៅតែ​កើតមាន​បន្ត បើ​ទោះបី​ច្បាប់​នេះ​ត្រូវបាន​រដ្ឋសភាជាតិ បានសម្រេច​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់ ដ៏​ចម្រូង ចម្រាស​នេះ នៅ​ថ្ងៃ​ចន្ទ​ទី​១៣ កក្កដា​ខាងមុខនេះ​។ ស្របគ្នា​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​រៀបចំ​ត្រៀមខ្លួន​តវ៉ា​ទ្រង់ទ្រាយ​ធំ​ផង​ដែរ នៅ​ថ្ងៃ​ដែល​រដ្ឋសភា​គ្រោង​ពិភាក្សា លើ​សេចក្ដីព្រាងច្បាប់​អង្គការ​។​

 

​មុន​មួយ​ថ្ងៃ​ដែល​រដ្ឋសភាជាតិ សម្រេច​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​អង្គារ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី ក៏​បាន​ប្រកាស​មិន​ជា​គាំទ្រ​ចំពោះ​សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​-​សមាគម​ក្រៅ​រដ្ឋាភិបាល​នេះ​ផង​ដែរ​។ មិន​គាំទ្រ​ដោយ​លោក សម រង្ស៊ី​អះអាង​ថា សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​-​សមាគម​នេះ​ជា​ច្បាប់​នេះ​អត់​ប្រយោជន៍ ហើយ មិន​គួរ​បង្កើត ចំ​ពេល​នេះ​នោះ​ទេ​។ លោក​ថា​មាន​រឿង​ជាច្រើន​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ដោះស្រា​យ បែប​ជា​រដ្ឋាភិបាល បង្តើត​បញ្ហា​ជាមួយ​ក្រុម​អង្គការ​-​សមាគម​ក្រៅ​រដ្ឋាភិបាល​បន្ថៃមទៀត​។​

​សម្លេង​លោក​សម រង្ស៊ី​៖

 

​ទាក់ទង​ទៅនឹង រដ្ឋសភាជាតិ សម្រេច​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​នេះ នៅ​ថ្ងៃ​ចន្ទ​ទី​១៣ កក្កដា​ខាង​មុខ ត្រូវបាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ​ដែរ​រូបនេះ បាន​លើកឡើង​ថា ចូលរួម​ឬ​ត្រូវ​ពហិការ​មិន​ចូលរួម​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​មួយ​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ រងចាំ​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​ជា​មុខ​សិន ថា​ចូល​ឬ​មិន​ចូល​។​

​សម្លេង​លោក​សម រង្ស៊ី​៖

 

​ចំណែក​លោក​ឈាង វុន ប្រធាន​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ថ្លែង​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ច្បាប់​NGO​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា​ថា សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​-​សមាគម​ក្រៅ​រដ្ឋាភិបាល​នេះ គឺ​គ្មា​អ្វី​ធ្វើឲ្យមាន​ការព្រួយបារម្ភ​នោះឡើយ​។ សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​-​សមាគម​ក្រៅ​រដ្ឋាភិបាល​នេះ មិន​បាន​ដាក់​កំហិត​ដល់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ តែ​លោក​ថា ច្បាប់​នេះ​បាន​ជួយ​ការពារ​ដល់​ពួកគេ​ទៅវិញ ។ ហើយ​លោក ក៌​បាន​ព្រមាន​ជនបរទេស​កុំឲ្យ​រារាំង​ការអនុម័ត​ច្បាប់​នេះ​ផង​ដែរ ។​

​សម្លេង​លោក​ឈាង វុន​៖

 

​ដោយឡែក​ទាក់ទង​នឹង​សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​នេះ​ផងដែរ សភា​អឺរ៉ុប​វិញ ក៏បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ដែល​បាន​ព្យាយាម​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​សហជីព ព្រមទាំង​ស្នើឲ្យ​រដ្ឋសភា បដិសេធ​អនុម័ត​ច្បាប់​ទាំងនោះ​។​

 

​សភា​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា បាន​ចេញផ្សាយ​ញាត្តិ​របស់ខ្លួន ដោយ​សង្កត់ធ្ងន់ថា ប្រទេស​កម្ពុជា​នឹង​បាត់បង់​ការផ្តល់​មូលនិធិ​គម្រោង​អភិវឌ្ឍន៍​ប្រចាំ ឆ្នាំ​ប្រមាណ​៦00 ទៅ​៧00​លាន​ដុល្លារ ប្រសិនបើ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវបាន​សភា​អនុម័ត​។ សភា​អឺរ៉ុប​ចាត់ទុកថា ការ​ដែល​រដ្ឋាភិបាល​ព្យាយាម​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​សហជីព ជា​ការគំរាមកំហែង​ដល់​ប្រតិបត្តិការ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ផ្តល់​សេវា​ដោយ​អន្តរជាតិ និង​ជា​ការ​បំបិទ​សិទ្ធិសេរីភាព​។​

 

​សូមបញ្ជាក់​ថា មាន​មាត្រា​ជាច្រើន បាន​ធ្វើ​ក្រុម​អង្គា​ការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ខ្លាំង ដែល​មាត្រា​ទាំងនោះ បាន​ចែង​ពី​ការផាកពិន័យ​ធ្ងន់ធ្ងរ​ដល់​អង្គការ​ឬ​សមាគម ណា​ដែល​មិន​បាន​បំពេញ​លក្ខខណ្ឌ​តាម​ច្បាប់​នោះ​ហើយ​ឈាន​ទៅ​លុបឈ្មោះ​អង្គភាព​នោះ​ចោល ។​

 

​យ៉ាងណា​ក៍ដោយ បើ​ទោះបី​មាន​ការតវ៉ា​ប្រឆាំង​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ក្តី  ក៌រដ្ឋ​សភាប្រ​កាសប្រជុំពេញអង្គ​នៅ​ថ្ងៃច​ន្ទ​ដើម​សប្តាហ៍​ក្រោយនេះ ដើម្បី​ពិភាក្សា​និង​អនុម័យ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល៕

 

(ដោយ៖គួន សំបូរ)

 

 

 

ព័ត៌មានផ្សេងទៀត