ការ​ប្រើ​​អំពើហិង្សា​​លើ​​ស្ត្រី​​និង​​កុមារ​​នៅតែ​​ជា​​បញ្ហា​​ប្រឈម​​ខ្លាំង​​ក្នុង​​សង្គម​​កម្ពុជា

10-07-2015 6:13 pm 4262

​ក្រោយ​ពី​ផ្ទុះ​អំពើហិង្សា​ទៅលើ កញ្ញា​សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍​CTN និង​បន្ទាប់​ពី កញ្ញា​សា​សា បាន​បង្ហាញ​ពី​ស្ថានភាព​មុខរបួស លើ​រាងកាយ​របស់​នាង នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។​ស្ថានភាព​រងរបួសរ​បស់​កញ្ញា សាលា ត្រូវបាន​សាធារណៈជន រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ ជនបង្ក គឺ​លោក​ឧកញ៉ា សុខ ប៊ុន​ប្រធាន​សមាគមន៍​អចលនទ្រព្យ​កម្ពុជា និង​អង្គរក្ស ។​នេះ​គ្រាន់តែ​ជា​ករណី​មួយ ក្នុងចំនោម​ករណី​ជា​ច្រើន​ទៀត​ដែល​បាន​កើតឡើង​លើ​ស្ត្រី និង​កុមារ​។

 

​ស្ត្រី និង​កុមារ គឺជា​ជនរងគ្រោះ ពី​សំណាក់​បុរសៗ​និង​ស្វាមី​របស់​ខ្លួន​។​នេះ​បើ​តាម​ការលើកឡើង​របស់ លោកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិ​អង្គការយេប​ឌ័​រ និង​អភិវឌ្ឍន៍​កម្ពុជា​។​លោកស្រី បន្តថា ការ​ប្រើ​អំពើហិង្សា លើ​ស្ត្រី និង​កុមារ នៅតែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​ក្នុង​សង្គម​កម្ពុជា ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​លើ​ការអនុម័ត​ច្បាប់​ជា​ដាច់ខាត​។​ជា​បន្ត​សូម​ស្តាប់​កិច្ចសំភាសន៍ រវាង ឆេង សូរិយា ជាមួយ​លោកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិ​អង្គការយេប​ឌ័​រ និង​អភិវឌ្ឍន៍​កម្ពុជាដូចតទៅៈ

សំឡេង

 


ព័ត៌មានផ្សេងទៀត