បុគ្គលពីររូបអាចនឹងគ្រងតំណែងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ បុគ្គលពីររូបនោះ គឺលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលទើបតែងតាំងកាលពីពេលថ្មីៗក្រោយពីមរណភាពរបស់លោកជា ស៊ីម។នេះបើតាមការលើកឡើងរបស់លោកអ៊ូ វីរៈ ប្រធានវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណៈ។លោកអ៊ូ រីរៈ បន្តថា បុគ្គលពីររូប នឹងគ្រងតំណែងអនុប្រធានគណបក្សប្រជាជនកម្ពុជាតែមួយ។លោកថា ការតែងតាំងបុគ្គលពីរ ក្នុងតំណែងតែមួយ វាស្ទើរក្លាយជា ទំលាប់ទៅហើយសម្រាប់ប្រទេសកម្ពុជា។
ការតែងតាំងបែបនេះ កើតឡើងដោយសារតែការបែងចែកអំណាច និងតួនាទីមិនស្មើរគ្នា។ យ៉ាងណាក៏ដោយ តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា អ្នកណាៗក៏ដឹងថា នឹងបានទៅលើលោក ហ៊ុន សែន ប៉ុន្តែអ្វីដែលមិនច្បាស់លាស់នោះគឺ តំណែងអនុប្រធានគណបក្សប្រជាជនកម្ពុជា តើតំណែងនេះ នឹងបានទៅលើលោក ស ខេង រឺលោកសាយ ឈុំ រឺបានគ្រងតំណែងជាអនុប្រធានគណបក្សប្រជាជនទាំងពីរនាក់?
សូមស្តាប់កិច្ចសំភាសន៍រវាង ឆេង សូរិយា ជាមួយ លោកអ៊ូ វីរៈ ប្រធានវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណៈដូចតទៅ៖
សំឡេង