មេដឹកនាំ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​ធ្វើ​​ទស្សនកិច្ច​ទៅ​​ប្រទេស​ចិន​​ចំនួន​៤​ថ្ងៃ​​

10-06-2015 9:50 am 2138
មេដឹកនាំ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​លោកស្រី​អង់សា​ន​ស៊ូ​ជី

​មេដឹកនាំ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​លោកស្រី​អង់សា​ន​ស៊ូ​ជី (Aung San Suu Kyi)​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃទី​១០​ខែ​មិថុនា​រយៈពេល​៤​ថ្ងៃ ដើម្បី​ទៅ​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក​ស៊ី​ជីន​ពីង​និង​នាយករដ្ឋមន្ត្រី​ចិន​ដែរ​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​មេដឹកនាំ​បក្សប្រឆាំង​លោក​ស្រី​អង់សា​ន​ស៊ូ​ជី​ទៅ​ចិន បន្ទាប់ពី​មាន​អំពើហិង្សា​កើតឡើង​នៅ​ព្រំដែន​មី​យ៉ាន់​ម៉ា​-​ចិន​។


​កន្លងមក មី​យ៉ាន់​ម៉ា​ប្រឆាំង​ក្រុម​ឧទ្ទាម​កូកាង​នៅ​ជាប់​ព្រំដែន នៅ​ភាគខាងត្បូង​នៃ​ខេត្ត​យូ​ណាន​ប្រទេស​ចិន​។ កាលពី​ខែ​មីនា​កន្លង​ទៅ មាន​មនុស្ស​៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ខេត្ត​យូ​ណាន បន្ទាប់​ពី​មី​យ៉ាន់​ម៉ា​ទម្លាក់​គ្រាប់បែក​នៅ​ទីនោះ​។ ចាប់តាំងពី​ពេលនោះ​មក ទំនាក់ទំនង​រវាង​មី​យ៉ាន់​ម៉ា និង​ចិន​ប្រែក្លាយ​ល្អក់កករ​។ បើ​តាម​អ្នកវិភាគ​បានឱ្យដឹងថា លោកស្រី​អង់សា​ន​ស៊ូ​ជី​ទៅ​ចិន​លើកដំបូង​នេះ​ទំនង​ទៅ​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត