​​​ក្រោយ​​មាន​​ការ​រិះគន់​ជនភៀស​ខ្លួន​​៤​​ដំបូង​​ពី​​​អូស្ត្រាលី​​បាន​​ម​កដល់​​កម្ពុជា

04-06-2015 10:26 am 2364

 នៅ​ម៉ោង​ប្រមាណ​ជា​ជាង​១០​ព្រឹក​ថ្ងៃ​ទី​០៤​មិថុនា​នេះ ជនភៀសខ្លួន​ពី​អូស្ត្រាលី​៤​នាក់ ដែល​ស័គ្ម្រចិត្ត​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​ហើយ​។ ជនភៀសខ្លួន​ចំនួន ៤​នាក់ ពី​កោះ​ណារ៉ូ ប្រទេស​អូស្ត្រាលី បាន​មកដល់​ទឹកដី​ទីក្រុង​ភ្នំពេញ តាម​ជើងហោះហើរ​របស់​ម៉ាឡេស៊ី​MH754​។ ការ​មក​តាំង​ទីលំនៅ​របស់ ជនភៀសខ្លួន​ពី​អូស្ត្រាលី មក​រស់នៅ​កម្ពុជា គឺ​បន្ទាប់ពី រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី បាន​ចុះ​អនុស្សរណៈ យោគយល់​គ្នា ជា​លក្ខណៈ​ទ្វេភាគី ដែល​ផ្តល់​ការគាំទ្រ និង​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួ​ន មក​តាំង​ទីលំនៅ នៅក្នុង​ប្រទេស​កម្ពុជា​។  អនុស្សរណៈ នៃ​ការយោគយល់​គ្នា ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​អូស្ត្រាលី នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ឆ្នាំ​២០១៤ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។  អនុស្សរណៈ នៃ​ការយោគយល់​គ្នា​គ្នា​រវាង​ប្រទេស​កម្ពុជា និង​អូស្ត្រាលី រង​ការរិះគន់ យ៉ាង​ចាស់ដៃ​។​ប៉ុន្តែ​ការរិះគន់​នេះ ក៏​មាន​ការ​ចរញ​មុខ​មក​បកស្រាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បន្តបន្ទាប់់​ផង​ដែរ​។​ជាបន្តសូមស្តាប់បទសន្ទនារវាង ឆេង សូរិយា និង សៅ វិសាល ដូចតទៅ៖

​សួស្តី​សូរិយា


​សួស្តី​វិសាល​

​វិសាល​៖ តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួលបាន គឺថា ជនភៀសខ្លួន​ពី​អូស្ត្រាលី​៤​នាក់​បាន​ធ្វើដំណើរ​មក​ដល់​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សុវត្ថិភាព​ហើយ កាលពី​វេលា​ម៉ោង ប្រមាណ​ជា​ជាង​១០​ព្រឹក​ថ្ងៃ​ទី​០៤​មិថុនា​។​ជនភៀសខ្លួន​៤​នាក់​មក​ពី​អូស្ត្រាលី​នេះ បើ​តាម​ខ្ញុំ​ចាំ​មិន​ខុស​ទេ គឺ​ជា​ជនភៀសខ្លួន​លើកដំបូង​ដែល​បញ្ចូនមក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ជា​សំណួរ​ដំបូង​របស់​ខ្ញុំ ចង់​អោយ​សូរិយា លំអិត ចំពោះ​ដំណើរ​មក​ដល់​របស់ ជនភៀសខ្លួន​ពី​អូស្ត្រាលី​៤​នាក់​នេះ មកកាន់​ប្រទេស​កម្ពុជា​? ហើយ​បច្ចុប្បន្ន​ជនភៀសខ្លួន​នេះ ស្ថិត​ក្នុង​ការគ្រប់គ្រង​ពី​ស្ថាប័ន​ណាមួយ​?

 

​សូរិយា​៖​អរគុណ​វិសាល ជា​ការពិត​ណាស់ ដូច​វិសាល​បានបញ្ជាក់ នៅ​ខាង​ដើម​ជូន​ប្រោយមិត្ត​ត្រួសៗ​ហើយ​ចំពោះ​ការមកដល់​របស់ ជនភៀសខ្លួន​ពី​អូស្ត្រាលី​៤​នាក់​។​នាង​ខ្ញុំ​នឹង​លំអិត​បន្ថែម​ទៀត ចំពោះ​ព័ត៌មាន​ដែល​ទទួលបាន​ពី​ដំណើ​មក​ដល់​របស់​ពួកគាត់​។​គឺថា នៅ​ម៉ោង​ប្រមាណ ជាជាង​១០​ព្រឹក​ថ្ងៃ​ទី​០៤​មិថុនា ជនភៀសខ្លួន​ពី​អូស្ត្រាលី​៤​នាក់ ដែល​ស័គ្ម្រចិត្ត​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​ហើយ​។ ជនភៀសខ្លួន​ចំនួន ៤​នាក់ ពី​កោះ​ណារ៉ូ ប្រទេស​អូស្ត្រាលី បាន​មកដល់​ទឹកដី​ទីក្រុង​ភ្នំពេញ តាម​ជើងហោះហើរ​របស់​ម៉ាឡេស៊ី​MH754​។​។​ការ​មក​តាំង​ទីលំនៅ​របស់ ជនភៀសខ្លួន​ពី​អូស្ត្រាលី មក​រស់នៅ​កម្ពុជា គឺ​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី បាន​ចុះ​អនុស្សរណៈ យោគយល់​គ្នា ជា​លក្ខណៈ​ទ្វេភាគី ដែល​ផ្តល់​ការគាំទ្រ និង​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួ​ន មក​តាំង​ទីលំនៅ នៅក្នុង​ប្រទេស​កម្ពុជា​។  អនុស្សរណៈ នៃ​ការយោគយល់​គ្នា ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​អូស្ត្រាលី​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ឆ្នាំ​២០១៤ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា​។​ឆ្លើយ​សំណួរ​របស់​វិសាល​បន្តទៀត គឺថា ក្រោយ​ពី​ឈាន​ជើង​មក​ដល់​ទឹកដី​កម្ពុជា ជនភៀសខ្លួន​មកពី​អូស្ត្រាលី​ទាំង​៤​នាក់ ត្រូវបាន​បញ្ជូន​បន្ត​តាម​រថយន្ត​របស់​អង្គការ អន្តរ​ទេសន្តរប្រវេសន៍ (IOM) មកឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន នៅ​ម្តុំ​ខណ្ឌ​ច្បារអំពៅ​។​ដំណាក់កាល​យ៉ាងណា​បន្តទៀត​នោះ នៅ​មិនទាន់​មាន​ការបញ្ជាក់​ឲ្យដឹង​ពី​មន្ត្រី​អង្គការ អន្តរ​ទេសន្តរប្រវេសន៍​នៅឡើយ​ទេ​។​

 

​វិសាល​៖ សួរិយា ឃើញថា កន្លង​មក​មានកា​រិះគន់​យ៉ាង​ចាស់ដៃ​ពី សាធារណជន​ទូទៅ សង្គម​ស៊ីវិល និង​អ្នកនយោបាយ​មួយចំនួន ករណី​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី បាន​ចុះ អនុ​ស្សរណៈ យោគយល់​គ្នា ជា​លក្ខណៈ​ទ្វេភាគី ដែល​ផ្តល់​ការគាំទ្រ និង​អនុញ្ញាត ឲ្យ​ជនភៀសខ្លួន មក​តាំង​ទីលំនៅ នៅក្នុង​ប្រទេស​កម្ពុជា​។​សូរ​រិយា ឆ្លើយតប​នឹង​ការរិះគន់​នេះ តើ​កន្លងមក មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូចម្តេច​ខ្លះ​ជូន​សាធារណជន​ជុំវិញ​អនុស្សរណៈ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​អូស្ត្រាលី​?

 

​សូរិយា​៖ ចាស​អរគុណ​វិសាល ការរិះគន់​ក៏​ធ្លាប់​មាន​ហើយ ហើយ​សម្រាប់​ការបកស្រាយ​វិញ ក៏​ធ្លាប់​មាន​រាប់​ភ្លេច​ផងដែរ កាលពីពេល​កន្លង​មក​។​លើក​នេះ មិន​ខុស​ពី​លើក​មុន​នោះ​ទេ​វិសាល លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា ការទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី ឲ្យមក​រស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្អែក​លើ​គោលការណ៍ នៃ​ការស្ម័គ្រចិត្ត​របស់​ជន​ភៀសខ្លួន និង​ស្រប​តាម​អនុសញ្ញា ស្តី​ពី​ជនភៀសខ្លួន​។ ការទទួលយក​ជនភៀសខ្លួន គឺជា​ការគោរព​សិទ្ធិមនុស្ស ហើយ​កម្ពុជា ជា​ប្រទេស​ហត្ថលេខី នៃ​អនុសញ្ញា​ជនភៀសខ្លួន ឆ្នាំ​១៩៥១ និង​លិខិត​បទដ្ឋាន​ផ្សេងៗ​ទៀត​។ កម្ពុជា​ក៏​មាន​អនុក្រឹត្យ ស្តី​ពី​ការទទួល​ជនភៀសខ្លួន ដូច្នេះ​នេះ​ជា​កាតព្វកិច្ច​អន្តរជាតិ របស់​កម្ពុជា​ផង ហើយ​ជា​ភារកិច្ច​របស់​កម្ពុជា​ដែល​បាន​ជួយ​ដល់​ជនភៀសខ្លួន​នោះ​ផង​។​

 

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ នា​ពេល​កន្លងមកថាៈ “​កម្ពុជា​ជា​ហត្ថលេខី នៃ​អនុសញ្ញា ស្តី​ពី​ជនភៀសខ្លួន ឆ្នាំ​១៩៥១ និង​ពិធីសារ​ឆ្នាំ​១៩៦៧ ស្តី​ពី​ឋានៈ​ជនភៀសខ្លួន ហើយ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​មាន​អនុក្រឹត្យ​លេខ​២២៤ អនក្របក​. ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៩ ស្តីពី​នីតិវិធី​ក្នុង​ការពិនិត្យ និង​ទទួលស្គាល់​ឋានៈ​ជនភៀសខ្លួន ឬ​សិទ្ធិ​ជ្រកកោន​ដល់​ជនបរទេស នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”​។​ចំនែក លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់​ថា ការអនុញ្ញាត​ឲ្យ​ជនភៀសខ្លួ​ន មក​តាំង​ទីលំនៅ​នៅ​កម្ពុជា គឺជា​សកម្មភាព​មនុស្ស​ធម៌ ដែល​នឹង​ជួយ​ពួកគេ ឲ្យ​ចាប់ផ្តើមកសាង​ជីវិត​ថ្មី​ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

 

​វិសាល​៖​អ្វី​ដែល​សូរិយា បញ្ជាក់​អំបាញ់មិញ គឺជា​ការអះអាង​ពី​ភាគី​កម្ពុជា ចុះ​ចំពោះ​ភាគី​អូស្ត្រាលី​វិញ ​ធ្លាប់​បាន​បញ្ជាក់​អះអាង​អ្វីខ្លះ​ហើយ លើ​អនុស្សរណៈ យោគយល់​គ្នា ជា​លក្ខណៈ​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី ដែល​ផ្តល់​ការគាំទ្រ និង​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួ​ន មក​តាំង​ទីលំនៅ នៅក្នុង​ប្រទេស​កម្ពុជា​?

 

​សូរិយា​៖ ត្រូវតែ​មាន​ពីព្រោះ​ករណីនេះ គឺ​កើត​ចេញពី​ការព្រមព្រៀង​គ្នា​រវាង​ភាគី​ពីរ គឺ​ភាគី​កម្ពុជា និង​ភាគី​អូស្ត្រាលី​។​ចំពោះ​កម្ពុជា បានបញ្ជាក់​រួចហើយ​។​ចំនែក​ភាគី​អូស្ត្រាលី​វិញ ក៏​បាន​បញ្ជាក់​ដែរ គឺ​បញ្ជាក់​តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​អូស្ត្រាលី ធ្លាប់បាន​មានប្រសាសន៍ថា លោក​សូម​ស្វាគមន៍ ចំពោះ​ការសម្រេចចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការផ្តល់​ទី​លំនៅ ដល់​ជនភៀសខ្លួន​មួយចំនួន ដែល​ត្រូវការ ការពារ​ពិតប្រាកដ ដែល​នឹង​មាន​ឱកាស ជួយ​កសាង​ជីវិត​ពួកគេ​ជា​ថ្មី ផុត​ពី​ការ​ធ្វើទុក្ខបុកម្នេញ​។​លោក​បាន​បញ្ជាក់ថាៈ “​ក្នុងនាម​ជា​ភាគី នៃ​អនុសញ្ញា​ជនភៀសខ្លួន នៅពេល​កំពុង​ខិតខំ​ប្រឹងប្រែង អភិវឌ្ឍន៍​ប្រទេស ក្រោយ​សង្គ្រាម​ស៊ីវិល​កម្ពុ​ជា កំពុង​បង្ហាញ​លទ្ធភាព និង​ឆន្ទៈ​របស់​ខ្លួន ដើម្បី​រួមចំណែក​ជា​វិជ្ជមាន ដល់​បញ្ហា​មនុស្សធម៌​”​។ ស្ថិត​ក្នុង​អនុស្សារណៈ នៃ​ការយោគយល់​គ្នា អូស្ត្រាលី នឹង​ប្រើប្រាស់​បទពិសោធន៍ និង​ជំនាញ​របស់​ខ្លួន ដើម្បី​ជួយ​ដល់​កម្ពុជា ក្នុង​ការពង្រឹង​ការគាំទ្រ ផ្តល់​ទីលំនៅ​ដល់​ជនភៀសខ្លួន នៅ​ប្រទេស​កម្ពុជា​។​លោក បាន​អះអាង​ថា ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​នេះ ប្រទេស​អូស្ត្រាលី នឹង​ទទួល​រ៉ាប់រង​ផ្ទាល់ លើ​ថ្លៃ​ចំណាយ ក្នុង​ការបញ្ជូន​ជនភៀសខ្លួន រួម​ទាំង​ការគាំទ្រ​ចាំបាច់ ដល់​ជនភៀសខ្លួន និង​ការកសាង​សមត្ថភាព របស់​ប្រទេស​កម្ពុជា ដើម្បី​ធានា​ថា កម្ពុជា​មាន​ធនធាន​គ្រប់គ្រាន់ ក្នុង​ការទទួល និង​សមាហរណកម្ម ជនភៀសខ្លួន ដោយ​ជោគជ័យ​។​

 

​រដ្ឋាភិបាល​អូស្ត្រាលី នឹង​បង្កលក្ខណៈ​ងាយស្រួល ដល់​មន្ត្រី​កម្ពុជា ដើម្បី​ទៅ​ផ្តល់ព័ត៌មាន ដល់​ជនភៀសខ្លួន អំពី​សភាពការណ៍​ជាក់ស្តែង នៅ​កម្ពុជា មុន​ពេល​ជនភៀសខ្លួន ធ្វើការ​សម្រេចចិត្ត មក​តាំង​ទីលំនៅ​នៅ​កម្ពុជា​។ រដ្ឋាភិបាល​ទាំង​ពីរ ឯកភាព​គ្នា​អនុវត្ត​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​នេះ ឲ្យមាន​ប្រសិទ្ធភាព ដោយ​ត្រូវ​ធ្វើឡើង ជា​ជំហានៗ នូវ​ចំនួន​ជនភៀសខ្លួន អប្បបរមា ស្រប​តាម​លទ្ធភាព​របស់​កម្ពុជា​។

 

​បញ្ជាក់​ជូន​វិសាល ក៏ដូចជា ប្រិយមិត្ត​អ្នក​ស្តាប់​ថា បើ​តាម​អះអាង​ពី​លោក​ខៀវ សុភ័គ  បច្ចុប្បន្ននេះ នៅ​កម្ពុជា​មាន​ជនភៀសខ្លួន​ប្រមាណ​ជា ១០ សាសន៍​ហើយ ដូចជា ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន ភូមា ស៊ី​រី និង​ជនជាតិ​ផ្សេងៗ កំពុង​តែ​នៅ​កម្ពុជា ហើយ​មិនមែន​ជា​រឿង​ថ្មី​ទេ​។ កាលពីមុន កម្ពុជា ក៏​ធ្លាប់បាន​ទទួល​ជនភៀសខ្លួន រាប់ពាន់នាក់ ហើយ​បាន​បញ្ជូន​ទៅ​ប្រទេស​ទី​៣​ផងដែរ​៕

​អរគុណ សូរិយា

 

​ចា​ស អរគុណ​វិសាល និង​សូម​ជំរាបលា​

 

ព័ត៌មានផ្សេងទៀត