រដ្ឋមន្ត្រី​​ក្រសួង​ការពារជាតិ​​អាមេរិក​​ទៅ​ដល់​ឥណ្ឌា​​ហើយ​សម្រាប់​ដំណើរ​​ទស្សនកិច្ច​៣​ថ្ងៃ​​

03-06-2015 1:05 pm 2107
រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោកអេស្តុន កេតធឺ( Ashton Carter) ​

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោកអេស្តុន កេតធឺ( Ashton Carter) ​បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​ឥណ្ឌា​ហើយ​កាលពី​ថ្ងៃ​ទី​០២​ខែមិថុនា សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​រយៈពេល​៣​ថ្ងៃ​។ ការធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​អាស៊ី​ខាងត្បូង​នៅពេលនេះ ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ហើយ​ចាប់តាំងពី​លោក​ឡើងកាន់តំណែង​តាំងពី​ថ្ងៃ​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​។ លោក​Ashton Carter គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​នៅក្នុង​ប្រទេស​ឥណ្ឌា​។


​លោក​រំពឹង​ថា នឹង​ជួប​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន​ដ្រា​ម៉ូឌី​(Narendra Modi)​នៅ​ថ្ងៃ​ទី​០៣​ខែ​មិថុនា​នេះ​។ ក្រៅពីនេះ លោក​សង្ឃឹម​ជួប​ជាមួយ​សម​ភាគី​ឥណ្ឌា​លោក​មូណូ​ហា ប៉ា​រី​កា​(Manohar Parrikar)​និង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​ឥណ្ឌា​លោកស្រី​ស៊ូ​ស​ម៉ា ស្ប៉ា​រ៉ាជ (Sushma Swaraj)​។ ភាគី​ទាំងពីរ​ប្រទេស​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​រយៈពេល​១០​ឆ្នាំ​។ លោក​កេត​ធឺ​(Carter)​បានឱ្យដឹងថា អាមេរិក​មាន​ផែនការ​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទំនើប​ទៅ​ឥណ្ឌា​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត