ដំណើរ​ទស្សនកិច្ច​​រដ្ឋ​មន្ដ្រី​​ការពារ​ជាតិ​​អាមេរិក​​ទៅ​វៀតណាម​​ទទួល​ផល​វិជ្ជមាន​​ជា​ច្រើន​

02-06-2015 8:11 am 1273
រដ្ឋមន្ដ្រី​​ការពារជាតិ​​អាមេរិក​​(ឆ្វេង)​និងរដ្ឋមន្ដ្រី​ការពារជាតិ​វៀតណាម

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​រដ្ឋមន្ដ្រីក្រសួង​ការពារ​ជាតិ​អាមេរិក ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម​ពី​ថ្ងៃ​ទី​៣១​ឧសភា​ដល់​ថ្ងៃ​ទី​០១​មិថុនា​នេះ ទទួលបាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​។ នៅក្នុង​នោះ​មានដូចជា​ការពិភាក្សា​ពី​បញ្ហា​ដែល​ភាគី​ទាំងពីរ​មាន ក្នុងន័យ​រឹតចំណង​មិត្ដភាពរ​វាង​អាមេរិក​-​វៀតណាម និង​ការផ្លាស់ប្ដូរ​ទស្សន​គ្នា​ទាក់ទង​នឹង​បញ្ហា​សន្ដិភាព ស្ថេរភាព​នៅក្នុង​តំបន់​ក៏ដូចជា​នៅ​ក្នុង​ពិភពលោក​។


​ស្របពេល​ដែល​មាន​ការ​បង្កើន​ចំណង​មិត្ដភាព​រវាង​គ្នា​ហើយ ភាគី​ទាំងពីរ​ក៏​បាន​បោះបង់ចោល​រឿង​អតីតកាល​ហើយ​សម្លឹង​មើល​ទៅ​ពេលអនាគត ព្រមទាំង​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​មន្ដ្រីជាន់ខ្ពស់​ប្រទេស​ទាំង​ពីរ ដោយ​ប្រធាន​គណបក្ស​វៀតណាម​នឹង​ធ្វើដំណើរ​ទៅ​អាមេរិក​នា​ពេលខាងមុខ​។ នេះ​គឺជា​រឿង​ប្រវត្ដិសាស្ដ្រ​មួយ​ក្នុង​ទំនាក់ទំនង​អាមេរិក​-​វៀតណាម​៕​ដោយ៖ពេញ ផេង

ព័ត៌មានផ្សេងទៀត