កូនប្រុស​​អនុ​ប្រធានាធិបតី​​អាមេរិក​បាន​ស្លាប់​​ដោយសារ​​ជំងឺ​មហារីក​​ខួរក្បាល

31-05-2015 2:46 pm 1495
លោក​Beau Bidenនិងឪពុកកាលពីឆ្នាំ២០០៩

​លោក​​Beau Biden កូនប្រុស​របស់​លោក​Joe Biden ជា​អនុ​ប្រធានាធិបតី​អាមេរិក បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ថ្ងៃ​សៅរ៍​៣០​ឧសភា ដោយសារ​ជំងឺ​មហារីក​ខួរក្បាល​។ លោក​Beau Biden​មាន​វ័យ​៤៦​ឆ្នាំ គ្រោង​នឹង​ឈរឈ្មោះ​ជា​អភិបាលរដ្ឋ Delaware​នៅ​ឆ្នាំ​២០១៦​ផងដែរ​។ មរណៈភាព​កូនប្រុសរ​បស់​អនុប្រធានាធិ​តី​អាមេរិ​ក បាន​ធ្វើឲ្យ​ក្រុម​គ្រួសារ​លោក Biden​ជួប​ភាព​សោកសង្រេង​យ៉ាង​ខ្លាំង​។ ជាមួយគ្នា​នោះ​លោក​បា​រ៉ាក់​អូបា​ម៉ា និង​ជំទាវ​ទី​១​លោកស្រី​មី​ឆែ​ល​អូ​បា​ម៉ា បាន​សំដែង​ការសោកស្តាយ​និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​លោក​Joe Biden​។​

 

​សូមបញ្ជាក់​ថា​លោក Beau Biden ត្រូវបាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​ខួរក្បាល​នៅ​ឆ្នាំ​២០១៣ និង​បាន​ព្យាបាល​ទទួលបាន​ជោកជ័យ​ផងដែរ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ជំងឺមហារីក​ខួរក្បាល​វា​បាន​រើ​ឡើង​សារជាថ្មី​នៅ​ដើមឆ្នាំ​នេះ​៕(ដោយ៖អ៊ុន សុខឡា)

ព័ត៌មានផ្សេងទៀត