ទិវា​ពិភពលោក​គ្មាន​ផ្សែង​បារី​ឆ្នាំ​២០១៥ ផ្ដោត​លើ​ការបញ្ឈប់​ពាណិជ្ជកម្ម​ថ្នាំជក់​ខុសច្បាប់​

30-05-2015 6:25 pm 2761

​ដោយមាន​កិច្ចសហការ​រវាង​សាលា​រាជធានី​ភ្នំពេញ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក បាន​រៀបចំ​ទិវា​អបអរសាទរ​ពិភពលោក​គ្មាន​ផ្សែង​បារី នៅ​សួន​យាយ​ពេញ ទល់មុខ​រមណីយដ្ឋាន​វត្តភ្នំ នា​ថ្ងៃ​ទី​២៩ ឧសភា​នេះ ក្រោម​ប្រធានបទ​“​យើង​ស្រលាញ់​បរិស្ថាន​គ្មាន​ផ្សែង​បារី​”​។ ទិវា​នេះ មាន​ការចូលរួម​ពី​តំណាង​អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​អធិការនគរបាល​ខណ្ឌ​ទាំង​១២ យុវជន​កាយ​រិទ្ធ និង​កាកបាទក្រហម ជិត​១០០​នាក់​។​

 

​នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក មុំ គង់ បានឲ្យដឹងថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី​៣១ ឧសភា ពិភពលោក​ទាំងមូល តែងតែ​ប្រារព្ធ​ទិវា​ពិភពលោក​គ្មាន​ផ្សែង​បារី ប៉ុន្តែ​សម្រាប់​ពេលនេះ សាលា​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​អង្គការ​ដៃគូ​ពាក់ព័ន្ធ បាន ប្រារព្ធ​ទិវា​នេះ នៅ​ថ្ងៃ​ទី​២៩ ឧសភា ក្រោម​ប្រធានបទ “​យើង​ស្រលាញ់​បរិស្ថាន​គ្មាន​ផ្សែង​បារី​” ដើម្បី​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការប្រើ ប្រា​ស់ ផលិតផល​ថ្នាំជក់​។​

សំឡេង​៖ លោក​មុំ គង់

 

​តំណាង​អង្គការ​សុខភាព​ពិភពលោក លោក យ៉ិល ដារ៉ាវុធ បាន​បញ្ជ​ក់ថា នៅក្នុង​ពី​ភព​លោក​យើង​ទាំងមូល​ថ្នាំជក់​បាន​សម្លាប់​មនុស្ស​ប្រមាណ​៦​លាន​នាក់ ក្នុងនោះ​មាន​មនុស្ស​៦​សែន​នាក់​ក៏​បាន​ស្លាប់​ដោយសា​ស្រូប​ផ្សែង​បារី​ពី​គេ​។ ដោយឡែក​ប្រទេស​កម្ពុជា  មាន​ប្រជាពលរដ្ឋ ប្រមាណ​ជិត​១​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំៗ ឬ​៣០​នាក់​ក្នុង​១​ថ្ងៃៗ ស្លាប់​បណ្តាលមកពី​ជម្ងឺ​ដែល​ពាក់ព័ន្ធ​នឹង​ការជក់បារី​។ ទឹកប្រាក់​ជាមួយ​លាន​ដុល្លា​អា​មេ​រិច ត្រូវបាន​ចំណាយ​សម្រាប់​ទិញ​បារី​ជក់ ក្នុង​មួយ​ឆ្នាំៗ​នៅ​កម្ពុជា​។ រីឯ​ទឹកប្រាក់​ចំណាយ​សម្រាប់​ការចំណាយ​លើ​ការព្យាបាល​ជំងឺ​បង្ករ​ដោយ​ការជក់បារី មាន​ទំហំ​ច្រើន​ជាង​ទឹកប្រាក់​ទិញ​បារី​ឆ្ងាយ​ណាស់​៖

​សំឡេង​៖​លោក យ៉ិល ដារ៉ាវុធ

 

​ទីភ្នាក់ងារ​ការពា​រ​បរិស្ថាន​អាមេរិច បានចាត់ទុក​ជ័រ​ដែល​មាន​នៅក្នុង​ផ្សែង​បារី​ថា ជា​សា​ធាតុ​មហារីក​ថ្នាក់​កំពូល​។ ការ​ស្រូប​ផ្សែង​បារី​ពី​គេ បង្ករ​អោយមាន​ជំងឺ​ច្រើន​មុខ ដូចជា​មហារីក​សួត មហារីក​ច្រមុះ មហារីក​ដោះ ត្បៀត​ស​សៃឈាម​ខួរក្បាល គាំងបេះដូង ជំងឺ​ផ្លូវដង្ហើម ជំងឺ​សួត​រ៉ាំរ៉ៃ​។​ល​។

 

​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលុប ចង់​អោយ​ដាក់​សា​ប្រមាន​សុខភាព ជា​រូបភាព​លើ​កញ្ចប់​បារី ដោយ​យុវជន​៩០% យល់ថា សារ​ប្រមាន​ជា​រូបភាព​លើ​កញ្ចប់​បារី​មាន​ប្រសិទ្ធភាព​អាច​ជួយ​អោយ​អ្នក​ជក់បារី បោះបង់​ការជក់បារី​ខណៈ ដែល​យុវជន​៩២% ភាគរយ​ទៀត​ជឿថា សារ​ប្រមាន​សុខភាព​លើ​កញ្ជប់​បារី​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្ការ​កុមារ​ពិការ​ចាប់ផ្ដើម​ជក់បារី​។​ ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​តាំងពី​ឆ្នាំ​២០០៩ តម្រូវអោយ​ក្រុមហ៊ុន​ទាំងអស់ បោះពុម្ព​សារ​ប្រមាន​សុខភាព​ជា​អក្សរ​(​គ្មាន​រូប​) គ្របដណ្ដប់​៣០% នៅលើ​កញ្ចប់​បារី​។​

 

​លោក ប៊ុន សេរី អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ពាណិជ្ជកម្ម​ថ្នាំជក់​បាន​ក្លាយជា​ក្ដីកង្វល់​ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀត​ពាណិជ្ជកម្ម​ថ្នាំជក់​បានធ្វើ​រាជរដ្ឋាភិបាល​ខាត់​បង់​ថវិកា​ជាតិ​ជា​រៀងរាល់ឆ្នាំ​។ ថ្នាំជក់​បានធ្វើអោយ​បាត់បង់​ថវិកាជាតិ​ជាច្រើន​នៅក្នុង​មួយឆ្នាំៗ​។ លោក​ថា​ទិវា​អបអរសាទ​ទិវា​គ្មាន​ផ្សែង​បារី​ឆ្នាំនេះ បាន​ផ្ដោត​សំខាន់​លើ​ការបញ្ឈប់​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​៖
​សំឡេង​៖ ប៊ុន សេរី

 

​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​លេខ ០៣៥ អនក្រ​.​បក តាំងពី​ឆ្នាំ​២០១១ ហាមឃាត់​រាល​ទម្រង់​នៃ​ការផ្សាយពាណិជ្ជកម្ម ផលិតផល​ថ្នាំជក់​។ ប៉ុន្តែ​អនុញ្ញាតអោយ​តាំង​បង្ហាញ​ផលិតផល​ថ្នាំជក់ ឬ​និមិត្តសញ្ញា​ថ្នាំជក់ នៅ​ក្នុង​ទំហំ​ផ្ទៃក្រឡា ៦០០​ម ការ​រ៉េ ក្នុង​កន្លែង​លក់​បារី​។ ប៉ុន្តែ​ក្រុមហ៊ុន​ថ្នាំជក់ ឆ្លៀត​យក​ចំណេញ​ពី​ចន្លោះ​ប្រហោង​នេះ ដោយ​ផ្សាយពាណិជ្ជកម្ម​ព្រោងព្រាត​តាមរយៈ​រូបភាព​បិទ ឬ​ចង់​ព្យួរ​នៅតាម​ផ្ទះ ឬ​តូប​លក់​គ្រឿងទេស ឬ ភោជនី​ដ្ឋា​ន ហាង​កាហ្វេ​។​ល​។​

 

​ប្រធាន​យុវជន​កាយ​រិទ្ធ ប្រចាំ​នៅ​វិទ្យាល័យ ប៊ុន​រានី​វត្តភ្នំ គឺ​យុវតី អុង រចនា បាន​រៀបរាប់​ថា នៅពេល​មនុស្ស​ណា​ម្នាក់​កំពុង​ជក់បារី គេ​ឃើញ​ផ្សែង​ដែលជា​សារធាតុ​ញៀន​ហើរ​ចេញ​មក​មាន​ពីរ​ចំណែក បង្ហុយ​ចេញពី​មាត់​អ្នក​ជក់ និង​មួយ​ចំណែក​ទៀត​ហុយ​ចេញពី​ចុង​បារី​ដែល​កំពុង​ឆេះ​រសាត់អណ្តែត​ទៅក្នុង​អាកាស ជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ផងទាំងពួង ពិសេស​កុមារ​ដែល​នៅ​ជុំវិញ​។ យុតី​រូបនេះ បាន​បន្តថា ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ស្រូប​ផ្សែង​បារី​ពី​គេ​ញឹកញាប់ ប្រឈម​នឹង​ការ​រលូត​កូន កើត​កូន​មិន​គ្រប់​ខែ មិន​គ្រប់​គី​ឡូ​។ រីឯ​ទារ​កមាន​សុខភាព​ខ្សោយ មាន​ការលូតលាស់​យឺត ទាំង​កាយសម្បទា និង​សតិបញ្ញា​៖

សំឡេង​៖ យុវតី រចនា

 

​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ យុវជន ចាន់ ឌិ​ត បាន​ស្ដែង​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការរៀបចំ​អោយ មាន​ទិវា​ពិភពលោក​គ្មាន​ផ្សែង​បារី​ជា​រៀងរាលឆ្នាំ​។ យុវជន​រូប​នេះ​បា​បន្តថា គ្រោះថ្នាក់​នៃ​ការជក់បារី គឺ​ជា​ឃាត ករ ដ៏​សាហាវ ដែល​សម្លាប់​ជិវិ​ប្រជាជនក​ម្ពុ​ជា​រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។ ដូច​ឆ្នេះ​យុវជន​រូប​នេះ ចង់​អោយ​ស្ថាប័ន​មាន​សម្ថ​កិច្ច បង្កើន​ការផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ថ្នាំជក់​អោយបាន​ច្រើន​ដល់​ប្រជាពលរដ្ឋ​៖
សំឡេង​៖ ចាន់ ឌិ​ត

 

​អង្គការ​សុខភាព​ពិភពលោក​បាន​កណត់​ច្បាស់​ថា ឧស្សាហកម្ម​ថ្នាំជក គឺជា​ឧបសគ្គ​ធំ​បំផុត ក្នុង​ការពន្យា​ការអនុម័ត​ច្បាប់ និង​ធ្វើអោយ​ចុះខ្សោយ​នូវ​ខ្លឹ​សារ​នៃ​ច្បាប់​ត្រួតពិនិត្យ​ថ្នាំជក ដើម្បី​អាច​អោយ​ខ្លួន​ទាញ​ផលចំណេញ​ផ្នែក​ពាណិជ្ជកម្ម តាមរយៈ​ការទំនាក់ទំនង​ដោយ​ចំហរ​ឬ​ដោយ​សម្ងាត់​ជាមួយ​អ្នក​ពាក់ព័ន្ធ​នឹង​ច្បាប់ និង​ដោយ​ប្រឌិត​ការភ័ន្តច្រឡំ​មួយចំនួន​។​មាត្រា​៥៣ នៃ​អនុ​ញ្ញា តម្រូវ​អោយ​រដ្ឋ​ភាគី​ទប់ស្កាត់​កុំអោយ​មាន​ការជ្រៀតជ្រែក​ពី​ឧស្សាហកម្ម​ថ្នាំជក់ និង​អ្នក​ដែល​បម្រើ​ផលប្រយោជន៍​ឧស្សាហកម្ម​ថ្នាំជក់ នៅ​ក្នុង​ការតាក់តែង និង​អនុវត្ត​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ថ្នាំជក់ ទើប​អាច​ការពារ​ផលប្រយោជន៍​សុខភាព​សាធារណៈ​បាន​។​

 

​គួរបញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​ចូល​ជា​សមាជិក នៃ​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ថ្នាក់​ជក់ នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០០៥ ហើយ​បាន​ក្លាយ​ជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​២០០៥​។ ការ​ក្លាយ​ជា​រដ្ឋ​ភាគី​នេះ គឺ​មាន​កាតព្វកិច្ច អនុវត្ត​មាត្រា​ទាំងឡាយ​ដែល​មានចែង​ក្នុង​អនុសញ្ញា​ក្នុង​កម្រិត​ខ្ពស់​បំផុត​។ មាត្រា​៥.២ នៃ​អនុសញ្ញា​តម្រូវ​ឲ្យ​រដ្ឋភា​គី បង្កើត​និង​អនុវត្ត​ច្បាប់​ស្តីពី​ការត្រួត ពិនិត្យ​ថ្នាំជក់ ដោយ​អនុលោម​តាម​ខ្លឹមសារ​អនុសញ្ញា​។​

 

​ថ្វីបើ​កម្ពុជា​បាន​ចូល​ជា​សមាជិក​អនុសញ្ញា​អង្គការ​សុខភាព​ពិភពលោក​យ៉ាងណាក៏ដោយ ក៏​ប្រទេស​យើង​នៅ​មិនទាន់មាន​ច្បាប់​ប្រឆាំង​នឹង​ការប្រើប្រាស់​ថ្នាំជក់​នោះដែរ​។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​នៅតាម​ក្រសួង​ស្ថាប័ន​ចំនួន​៦​របស់​រាជរដ្ឋាភិបាល​បាន​ចេញ​សារាច​រហាម​ជក់​បារី​នៅ​ក្នុង​អង្គភាព​និង​ស្ថាប័ន​ក្រោម​ឱវាទ​របស់​ក្រសួង​ទាំងនោះ​។

 

​ជា​ការកត់សម្គាល់ ក្រសួង​សុខាភិបាល​បាន​ធ្វើ​ការផ្សព្វផ្សាយ​នៅ តាម​មណ្ឌល​សុខភាព​គ្រប់​ខេត្ដ​ក្រុង​ដើម្បី​ដាក់​បម្រាម​ផ្សេងៗ​ដើម្បី​ប្រឆាំង​នឹង​ការជក់បារី​។ លើសពី​នេះ​នៅ​តាម​វត្ដ​អារាម សាលារៀន សក ល​វិទ្យាល័យ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​ក៏​បាន​ដាក់​បម្រាម​ហាម​ជក់​បារី​នេះ​ដែរ​។ គ្រប់​កន្លែង​ដែល​បាន​ប្រកាស​មិន​ឱ្យ​ជក់បារី​ទាំងអស់ បើ​ទោះបីជា​មិន​អនុវត្ដ​ន៍​ឱ្យបាន​១០០​ភាគរយ​យ៉ាងណាក៏ដោយ​ក៏​គេ​ឃើញ​ថា​ប្រតិ​ប​ត្ដិ​បាន​ប្រមាណ​ជា​៧០ ទៅ​៨០​ភាគរយ​ដែរ​។

 

​យោង​តាម​ការពិសោធន៍​ពិសោធ​នៅលើ​ពី​ភព​លោក បានបង្ហាញ​ថា គោល​ការស្ម័គចិត្ត និង​វិធានការ​ផ្សេងៗ​ដែល​ផ្ដួចផ្ដើម​អោយ​មាន​វិធានការ​ថ្នាំជក់ រួម​ទាំង​វិធានការ​អប់រំ​ផង មិន​មាន​ប្រសិទ្ធភាព​គ្រប់​គ្រាន់​​​ទេ​។ ផ្ទុយទៅវិញ​វិធានការ​ច្បាប់  និង​ផាក់ពិន័យ​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​ទើប​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ការពារ​អ្នក​មិន​ជក​៕
(​ដោយ​៖ អាំ តាក់​)


ព័ត៌មានផ្សេងទៀត