សកម្មភាព​​ផ្តល់​​លុយ​​ក្រោម​​តុ​​ពេល​ធ្វើ​​​អត្តសញ្ញាណប័ណ្ណ​​សញ្ជាតិ​​ខ្មែរ​​ថយ​ចុះ​​ជា​​ង​​មុន​

29-05-2015 5:31 pm 3242
លោក​ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ

​គិត​ចាប់តាំងពី​កម្ពុជា បាន​ប្រកាស​ធ្វើ អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី រហូត​មក​ត្រឹម​ថ្ងៃទី​៣០ ខែ​មេសា ក្រសួង មហាផ្ទៃ បាន​ចុះ​ធ្វើ​សកម្មភាព ចែក​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ ជូន​ប្រជាពលរដ្ឋ​បាន​ជិត ៤ លាន ៥ សែន​នាក់​រួចមកហើយ​។ តាម​គម្រោង ក្រសួងមហាផ្ទៃ នឹង​ធ្វើ​យុទ្ធនាការ​ចុះ​ចែក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​៦ លាន ៥ សែន​សន្លឹក សម្រាប់​ផ្តល់​លទ្ធភាព ជូន​ប្រជាជន​ប្រើប្រាស់​បំរើ​ឲ្យ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ផង ប្រើប្រាស់​ចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត នៅ​ឆ្នាំ​២០១៧ ខាងមុខនេះ​។

 

ការធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ជូន​ប្រជាពលរដ្ឋ​នោះ តាម​នីតិវិធី​ដែល ក្រសួង​មហាផ្ទៃ​បាន​កំណត់ ប្រជាពលរដ្ឋ​ត្រូវ​ចំនាយ​ថវិការ​១​ម៉ឺន​រៀល​។​លោក​ព្រំ សុខា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មិន​បាន​បដិសេធថា បញ្ហា​ផ្តល់​លុយ​ក្រោម​តុ ក្នុងការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មិន​កើត​ឡើង​នោះ​ទេ ប៉ុន្តែ លោក​បាន​បញ្ជាក់ថា សកម្មភាព​នេះ មាន​ការថយចុះ​ជាង​មុន ដោយសារតែ​មាន​ចំណាត់ការ​ពី​ក្រសួងមហាផ្ទៃ​។
​ជា​បន្ត​សូម​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ លោក​ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃដូចតទៅ៖

សំឡេង

ព័ត៌មានផ្សេងទៀត