ប្រធានាធិបតី​​កូរ៉េខាងត្បូង​​នឹង​ទៅ​អាមេរិក​​ពិភាក្សា​ពី​​បញ្ហា​សំខាន់ៗ​

27-05-2015 8:35 am 2378
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីPark Geun-hye

​តាម​ការប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៦​ឧសភា​ម្សិលមិញ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុន​ហេ​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​១៦​មិថុនា​ខាង​មុខ​។ លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស្វាគមន៍​លោកស្រី​នៅ​សេត​វិមាន ហើយ​នៅក្នុង​កិច្ច​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ មន្ដ្រី​រដ្ឋាភិបាល​បាន​និយាយថា នឹង​មាន​ផង​ដែរ​នូវ​ការបញ្ជាក់​ពី​ភាពខ្លាំង​និង​វិសាលភាព​នៃ​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងត្បូង ខណៈ​ភាព​តាន​កំពុង​កើត​ឡើង​ជាមួយ​កូរ៉េខាងជើង​។ មេដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​ពី​ស្ថានភាព​សន្ដិសុខ​បច្ចុប្បន្ន​លើ​ឧបទ្វីប​កូរ៉េ ដែល​នៅតែ​ទទួល​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​។ នេះ​ជា​ការបញ្ជាក់​ពី​សេត​វិមាន​។ ក្រៅពីនេះ​នៅ​មាន​កិច្ចពិភាក្សា​ស្វែងរក​ដំណោះស្រាយ​នៃ​បញ្ហា​បរិស្ថាន បញ្ហា​សុខភាព​និង​បញ្ហា​សន្ដិសុខ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ផងដែរ​៕​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត