តំណាងកម្មករ​អះអាង​ថាពុំ​មាន​កម្មករ​ស្លាប់​ក្នុង​ការធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៉ោយប៉ែត​ទេ​

25-05-2015 9:40 pm 2478

​លោក​ហ៊ាន ត្រេ​ន ដែល​ជា​តំណាង​កម្មករ​ធ្វើ​បាតុកម្ម​នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ ក្រុង​ប៉ោយប៉ែត បានបញ្ជាក់​សារជាថ្មី​ថា តាមពិត​ពុំ​មាន​កម្មករ​ស្លាប់​នៅក្នុង​ការធ្វើ​បាតុកម្ម​នោះទេ​។ លោក​បាន​បញ្ជាក់ទៀតថា ក្នុងនោះ​មាន​កម្មករ​ចំនួន​៥​នាក់​បាន​រងរបួស ដែល​មាន​ស្រី​២​នាក់ ប្រុស​៣​នាក់ ក្នុងនោះ​មាន​រង​របួសធ្ងន់​ម្នាក់​។ ដោយឡែក​ជនរងគ្រោះ​ដែល​មាន​របួសធ្ងន់​មាន​ឈ្មោះ ម៉ៅ ស្រស់ ដែល​កាលពី​ដំបូង​ត្រូវបាន​គេ​សង្ស័យ​ថា​ស្លាប់ ក៏​ប៉ុន្តែ​ក្រោយមក​ត្រូវបាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា​។ សូមជម្រាបថា បាតុកម្ម​ដែល​ដឹកនាំ​ដោយ​កម្មករ    ប្រមាណ​ជាង​១០០ នាក់ ត្រូវបាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រោយពេល​ដែល​កម្លាំង      សមត្ថកិច្ច​បាន​បាញ់កាំភ្លើង​បង្អើល​ឡើង​លើ​ប្រមាណ​ជាង​១០​គ្រាប់​។ ជា​បន្ត​សូម​ស្ដាប់​កិច្ចសម្ភាសន៍​រវាង ចេ​ន សុជាតា ជាមួយ លោក​ហ៊ាន ត្រេ​ន តំណាង​កម្មករ​ដែល​បាន​ធ្វើ​បាតុកម្ម​ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត