តំណាង​កម្មករ​៖ ​បាតុកម្ម​​នៅ​ប៉ោយប៉ែ​ត​​បណ្ដាល​ឲ្យ​​មនុស្ស​​ស្លាប់​​ម្នាក់ និ​ង​​របួស​ធ្ងន់​​ម្នាក់​​

25-05-2015 3:54 pm 6742

​កម្មករ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ក្នុងការ​ធ្វើ​បាតុកម្ម​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​តំណាង​កម្មក​រដែល​ធ្វើបាតុកម្ម​កាលពី​ព្រឹក​មិញ បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​។ តំណាង​កម្មករ​ដដែល​បានឲ្យដឹងថា កម្មករ​ដែល​ស្លាប់ ដោយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច រហូត​ឈានដល់​ការផ្ទុះអាវុធ​គំរាម​ជាង ១០ គ្រាប់ ។ បន្ទាប់ពី​មាន​ការស្លាប់ កម្មករ​ក៏​បាន សំរុកចូល​បំផ្លាញ​ទីស្នាក់ការ​គយ​ដោយ​ប្រើ​ដំ​ថ្មរ​គប់​បំផ្លាញ​រថយន្ត​និង​បំផ្លាញ​អាគារ​ស្នាក់ការ​គយ ខូចខាត​ជា​ច្រើន ។ ជា​បន្ត​សូម​ស្ដាប់​សំឡេង​តំណាង​កម្មករ​៖

​សំឡេង​៖

​សូមជម្រាបផងដែរថា បាតុកម្មនេះកើតឡើងដោយសារតែមន្ត្រីគយនៅច្រកអន្តរជាតិ​ប៉ោយប៉ែតនោះបា​នគា​ប​ទារ​ប្រាក់​ពន្ធ​ពី​កម្មករដែលធ្វើការនៅទីនោះហួសពីប្រាក់កម្រៃដែលកម្មកររកបាន។ តំណាងកម្មករបាននិយាយថា លោក​ឈួន ​ហៃ ដែលជាប្រធានគយ បានធ្វើបាបដល់កម្មករដោយចាប់ទំនិញ និងធ្វើការផាកពិន័យ រហូតដល់៣០ ទៅ៤០​ម៉ឺនរៀល ដែលចំនួននេះច្រើនជាងការដឹ ក ជញ្ជូនឥវ៉ាន់របស់កម្មករទៅទៀត។ ដូច្នេះហើយ​ក្រុ​មក​ម្មករ​ក៏បា​ន​នាំគ្នាធ្វើបាតុកម្មនេះតែម្ដង៕

(ដោយ៖ ចេន ​សុជាតា)

ព័ត៌មានផ្សេងទៀត