លទ្ធផល​​កិច្ចប្រជុំ​​រវាង​គុយបា​​និង​អាមេរិក​​ស្តីពី​​ការ​បើក​ស្ថាន​​ទូត​បរាជ័យ​ទៀតហើយ​​

22-05-2015 1:12 pm 1860
រូបទង់ជាតិតំណាងឱ្យអាមេរិកនិងគុយបា

​កិច្ចប្រជុំ​ស្ដីពី​ការបើក​ស្ថានទូត​រវាង​អាមេរិក​និង​គុយបា​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ទី​២១​ឧសភា បាន​បិទ​បញ្ចប់ហើយ តែ​គ្មាន​លទ្ធផល​អ្វី​ទាំងអស់​។ តែ​កិច្ចប្រជុំ​នេះ ភាគី​គុយបា​និង​សហរដ្ឋអាមេរិក​នឹង​បន្ត​កិច្ចប្រជុំ​បន្តទៀត​ដើម្បី​ស្វែងរកការផ្សារភ្ជាប់​ទំនាក់ទំនង​។ បើ​តាម​អ្នកនាំពាក្យ​សេត​វិមាន​ទីក្រុង​វ៉ាស៊ីនតោន​និយាយថា ទីក្រុងវ៉ាស៊ីនតោននិង​ទីក្រុង​ឡា​ហាវ៉ាន​កំពុងតែ​ព្យាយាម ដើម្បី​យល់ព្រម​លើ​ច្បាប់​មួយចំនួន​ទាក់ទង​នឹង​ការបើក​ស្ថានទូត​នេះ​។ គួរបញ្ជាក់​ថា សហរដ្ឋអាមេរិក​និង​គុយបា​ចាប់ផ្ដើម​កសាង​ទំនាក់ទំនង​ឡើងវិញ​ហើយ បន្ទាប់​ពី​ផ្ដាច់ទំនាក់ទំនង​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​។ នៅពេលនេះ គុយបា​ត្រូវ​អាមេរិក​ដក​សកម្មភាព​ភេរវកម្ម​ចេញពី​បញ្ជី​ស្បែក​ខ្មៅ​ចេញ​ហើយ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត