ចិន​-​ជប៉ុន​គ្រោង​​បើក​កិច្ច​ពិភាក្សា​​ស្ដីពីពាណិជ្ជកម្ម​​ទ្វេរ​ភាគី​​នៅ​ខែមិថុនា​​

21-05-2015 4:38 pm 4237
ទង់ជាតិរូបតំណាងប្រទេសជប៉ុននិងចិន

បើ​តាម​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ទី​២១​ឧសភា​ថា ប្រទេស​ចិន​និង​ជប៉ុន​គ្រោង​នឹង​បើក​កិច្ច​ពិភាក្សា​ស្ដីពី​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​នៅ​ថ្ងៃទី​០៦ ខែ​មិថុនា​ខាង​មុខ​នៅ​ទីក្រុង​ប៉េកាំង​​។ កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​នេះ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​និយាយ​បន្ថែម​ថា ជា​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទ្វេភាគី​និង​នៅលើ​ពិភពលោក​ដែរ​។ នេះ​ជា​កិច្ចពិភាក្សា​សេដ្ឋកិច្ច​លើក​ទី​៥​ហើយ ក្រោយពី​មាន​កិច្ចប្រជុំ​ដំបូង​ស្ដីពីពាណិជ្ជកម្មកាលពី​ឆ្នាំ​២០០៦៕(​ដោយ​៖​លាង ធីតា​)

 

 


ព័ត៌មានផ្សេងទៀត