លោក​​យ៉ែម បុញ្ញ​ឫទ្ធិ​​៖​ប្រព័ន្ធ​អប់រំ​​ជប៉ុន​ ​សិង្ហ​បុរី​ និង​កូរ៉េខាងត្បូង​​ជា​គំរូ​​សម្រាប់​កែប្រែ​​ប្រព័ន្ធ​​អប់រំ​​កម្ពុជា

19-05-2015 5:50 pm 3619

​កាលពី​ពេល​ថ្មីៗ លោក យ៉ែម បុញ្ញ​ឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា  បាន​បញ្ជាក់​អោយដឹងថា លោក​មាន​គម្រោង​ជួប និង​សិក្សា​ស្វែងយល់​ពី​ប្រព័ន្ធ​អប់រំ​របស់ ជប៉ុន សិង្ហ​បុរី និង​កូរ៉េខាងត្បូង​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។​យ៉ាងណាក៏ដោយ លោក​យ៉ែម បុញ្ញ​ឫទ្ធិ នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា នឹង​គម្រោង​ជួប​ជាក់លាក់​នៅពេល​ណា​មួយ​ពិតប្រាកដ​នៅឡើយ​ទេ តែ​នឹង​រៀបចំ​ធ្វើ​នៅ​ពេល​ឆាប់ៗ​នេះ​។​

 

ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា  រូបនេះ បានលើកឡើង​ពី​ចំណុច​ពិសេស​លើ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស ជប៉ុន សិង្ហ​បុរី និង​កូរ៉េខាងត្បូង​។​ប្រទេស​ទាំង​បី​នេះ បាន​ពង្រឹង​ប្រព័ន្ធ​អប់រំ​ប្រទេស​របស់​ខ្លួន តាម​យុទ្ធសាស្ត្រ​ប្លែកៗ​ពីគ្នា ហើយ​ប្រទេស​ទាំង​បី​នេះ គឺជា​ប្រទេស​ដែល​ស្ថិតនៅ​អាស៊ី និង​មាន​ការអភិវឌ្ឍន៍​ខ្លាំង​គួរអោយកត់សំគាល់​។​តើ​គម្រោង​ជួប និង​សិក្សា​ស្វែងយល់​ពី​ប្រព័ន្ធ​អប់រំ​របស់ ជប៉ុន សិង្ហ​បុរី និង​កូរ៉េខាងត្បូង ដែល​លោក​យ៉ែម បុញ្ញ​ឫទ្ធិ  គ្រោង​នឹង រៀបចំ​ធ្វើ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ អាច​នឹង​ជួយ​ធ្វើអោយ​ប្រព័ន្ធ​អប់រំ នៅក្នុង​ប្រទេស​កម្ពុជា​រីកចំរើន​ជាង​មុន​ដែររឺទេ​?

ជាបន្តសូមស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ លោក យ៉ែម បុញ្ញ​ឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភាដូចតទៅ៖

សំឡេង


ព័ត៌មានផ្សេងទៀត