កម្ពុជា​​ត្រូវ​​បើក​​សមរ​ភូមិ​​វាល​ស្មៅ​​ជាមួយ​​ក្រុម​​ម្ចាស់​ផ្ទះ​​ម៉ាឡេស៊ី​​

01-05-2015 9:31 pm 2798

​នេះ​ជា​លើក​ទី​២ ដែល​កម្ពុជា​ត្រូវ​បើក​សមរភូមិ​វាលស្មៅ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី គឺជា​ការប្រកួត រវាង U22 ម៉ាឡេស៊ី និង U23​កម្ពុជា​។

 

​នៅ​នាទី ២៩  U23 កម្ពុជា នាំមុខ​ម្ចាស់ផ្ទះ U22 ម៉ាឡេស៊ី ១ - ០ ដោយ សុក ច័ន្ទ​រស្មី និង​បន្ត​រហូត​ចប់​តង់​ទី​១​។ ហើយ​ឈាន​ចូល​ដល់​តង់​ទី ២ នាទី​ទី ៥៦ កម្ពុជា​បាន​រក​គ្រាប់​បាល់​បន្ថែម​គ្រាប់​ទី ២ របស់ខ្លួន នាំមុខ ម៉ាឡេស៊ី ២ – ០ ដោយ កីឡាករ ប្រាក់ មុន្នី​ឧត្ដម​។ ឈាន​ចូល​ដល់​នាទី​ទី ៦៦ ទើប ម៉ាឡេស៊ី វាយបក​បាន​មួយ​គ្រាប់​វិញ និង តាម​ស្មើ ២-២ នៅ​នាទី​ទី ៨០​។ មិនយូរប៉ុន្មាន ត្រឹម​នាទី​ទី ៨៣ ម៉ាឡេស៊ី នាំមុខ​កម្ពុជា ៣-២ វិញ ហើយ​រក្សា​លទ្ធផល​យក​ជ័យជម្នះ​តែម្ដង​។​

 

U23​កម្ពុជា បានធ្វើការ​នាំមុខ ម្ចាស់ផ្ទះ U22 ម៉ាឡេស៊ី ២ គ្រាប់​មុន ប៉ុន្តែ ជា​ការ​ធ្វេសប្រហែស​របស់ កម្ពុជា​យើង ទើប​ធ្វើអោយ​ម្ចាស់ផ្ទះ វាយបក​យកឈ្នះ U23 កម្ពុជា ៣-២ ត្រឹមតែ បី​នាទី ក្នុង​ការប្រកួត​បញ្ចប់​មុននេះ​បន្តិច​។​

 

​សរុប​មកពីរ​ប្រកួត​កន្លងមក U23 កម្ពុជា ទល់នឹង U22 ម៉ាឡេស៊ី គឺ ស្មើ ៣-៣ កាលពី​ពីរ​ថ្ងៃមុន និង ចាញ់ ម្ចាស់ផ្ទះ ៣-២ រសៀល​នេះ​។
 

​សូមបញ្ជាក់​ថា នេះ​ជា​ការប្រកួត​សាក​ជើង​មុន​ទៅ​ប្រកួត​ស៊ី​ហ្គេម នៅ​សិង្ហ​បុរី នា​ចុងខែ​នេះ​។ ដើម្បី​ដំណើរ​ឆ្ពោះទៅកាន់ ស៊ី​ហ្គេម​ដដែល U23 កម្ពុជា​នឹង​ប្រកួត​សា​កជើង​ទៀត​ទល់នឹង U23 កូរ៉េខាងត្បូង និង U23 ខេត្ត​ឡុង​អាន នា​ពាក់កណ្ដាល​ខែ ឧសភា នេះ នៅ​វៀតណាម ក្រោយ​ត្រឡប់មក​ពី ម៉ាឡេស៊ី វិញ​៕

(ដោយ​៖ អ៊ុំ កុសល​)

ព័ត៌មានផ្សេងទៀត