លោក​​អាត់​​ ធន់​​យក​​ថ្ងៃ​​១​​ឧសភា​​ឆ្នាំ​​នេះ​​លើក​ឡើង​​ពី​​បញ្ហា​​ប្រឈម​​របស់​​កម្មករ​​

01-05-2015 4:55 pm 3163

ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​១​ឧសភា គឺ​តែង​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ នៅ​ទូទាំង​ប្រទេស គិត​មកដល់​ឆ្នាំ​២០១៥​នេះ គឺជា​ខួប​អនុស្សាវរីយ៍ លើក​ទី​១២៩ ឆ្នាំ​។ នៅ​ព្រឹក​ថ្ងៃទី​០១​ឧសភា លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​សហជីព​ក​ម្មករ បាន​ជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា នៅ ក្នុង​រាជធានី​ភ្នំពេញ​។​តាម​ប្រសាសន៍​របស់​លោក​អាត់ ធន់​ប្រាប់​វិទ្យុ​វាយោ នៅ​ថ្ងៃ​ទី​១​ឧសភា បាន​អះអាង​ថា លោក​ទទួលស្គាល់ថា ស្ថានភាព​រំលោភបំពាន​កម្លាំង​ពលកម្ម​ចំពោះ​កម្មករ​កម្មការិនី​នៅ​កម្ពុជា គឺ​មាន​ភាព​ប្រសើរ​ជាង​មុន​។​ទោះបី​មាន​ភាពល្អប្រសើរ​ជាង​មុន ប៉ុន្តែ​នៅតែ​មិនទាន់​អាច​បំពេញ​តាម​ការស្នើសុំ​របស់​កម្ម​ករ​កម្មាការិនី​នៅ​កម្ពុជា​បាន​នៅឡើយ​ទេ​។​តើ លោក​អាត់ ធន់ លើកឡើង​ពី​បញ្ហា​ប្រឈម​អ្វីខ្លះ ដែល​នៅតែ​បន្ត​កើត​ឡើង​ចំពោះ​កម្មករ​កម្មការិនី​នៅ​ថ្ងៃ​០១​ឧសភា​នេះ​?

​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ លោក​អាត់ ធន់​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​សហជីព​ក​ម្មករ​នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម​ដូចតទៅ​៖

សំឡេង

ព័ត៌មានផ្សេងទៀត