ទទួលទាន​សាច់​តិច ដើម្បី​បន្ថយ​ជំងឺមហារីក​

30-04-2015 2:19 pm 1897

​អ្នក​ទទួល​ទាន​ប្រូតេអ៊ីន​សត្វ​ច្រើន មាន​ការ​ប្រឈម​កើត​ជំងឺមហារីក​ខ្ពស់ ​ស្មើ​នឹង​ការជក់បារី​២០​ដើមក្នុង​១​ថ្ងៃ​។​ជាក់ស្តែង ​អ្នក​មាន​របប​ទទួលទាន ​សម្បូរ​ប្រូតេអ៊ីន​សត្វ​ មាន​ហានិភ័យ​បាត់បង់​ជីវិត​ដោយសារ​កើត​ជំងឺ​មហារីក​ខ្ពស់ ជាង​៤​ដង ​ប្រៀប​នឹង​អ្នក​មាន​របប​ទទួលទាន ​ពុំ​សូវ​មាន​ប្រូតេអ៊ីន​។​


 អ្នក​មាន​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដល់​កម្រិត​៧៤% ​ត្រូវ​ប្រឈមមុខ​ជាមួយ​ហានិភ័យ​បាត់បង់​ជីវិត​ខ្ពស់ ជាង​មូលហេតុ​ណាៗ​ទាំងអស់ បើ​ប្រៀប​នឹង​អ្នក​ មាន​របប​អាហារ​មាន​បរិមាណ​ប្រូតេអ៊ីន​ទាប ។ក្រៅពី​នេះ​អ្នក​ទទួល​ទាន ​សាច់សត្វ​ច្រើន​(​សាច់​ក្រហម​)​ក៏​មាន​ហានិភ័យ​ដូចគ្នា​។

 

​ពួក​អ្នកវិទ្យាសាស្ត្រ​ឲ្យដឹងថា មនុស្ស​មជ្ឈឹម​វ័យ​ គួរ​ទទួល​ទាន​មធ្យម​ប្រមាណ ០,៨g ប្រូតេអ៊ីន​សម្រាប់ ១kg ទម្ងន់​សរីរាង្គ ពោល​គឺ​មនុស្ស​ម្នាក់​ទម្ងន់ ៦០kg គួរ​ទទួល​ទាន​តែ​ប្រមាណ ៥០g ប្រូតេអ៊ីន​ក្នុង ១ ថ្ងៃ ក្នុងពេល​សាច់​ក្រហម ១បន្ទះ ៣០០g ផ្ទុក ៧៧g ប្រូតេអ៊ីន។​រួមជាមួយ​នឹង​សាច់​ក្រហម  បណ្តា​ផលិតផល​ពី​ទឹកដោះ​ មាន​បរិមាណ​ប្រូតេអ៊ីន​ខ្ពស់​ក៏​គ្រោះថ្នាក់ ព្រោះ​ទឹកដោះគោ ១កែវ​ចំណុះ ២០០ ml ផ្ទុក ១២% បរិមាណ​ប្រូតេអ៊ីន ឬ​ហ្វ្រូ​ម៉ា ១ ចំណិត ៤០g ផ្ទុក ២០% ប្រូតេអ៊ីន ៕ដោយ៖ ជួប វត្ដី

ព័ត៌មានផ្សេងទៀត