លោក​អាបេ​​ទៅដល់​​អាមេរិក​ហើយ​​សម្រាប់​​ដំណើ​រ​ទស្សនកិច្ច​

27-04-2015 2:45 pm 1396

នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ បាន​ទៅដល់​សហរដ្ឋអាមេរិក​ដូច​ការគ្រោងទុក​ហើយ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្ដាហ៍​របស់​លោក​។ ដំណើរ​ទស្សនកិច្ច​នេះ នឹង​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​សម្ព័ន្ធមិត្ដ​ជប៉ុន​-​អាមេរិក ដោយ​លោក​អាបេ​នឹង​ជួបប្រជុំ​ជាមួយ​ប្រធានា​ធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា​។ ក្រៅពីនេះ លោក​នឹង​យក​កំរងផ្កា​ទៅ​ដាក់​នៅ​កន្លែង​បញ្ចុះសព​កងទ័ព​អាមេរិក​នៅ​Arlington នឹង​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​អាជីវកម្ម និង​មេដឹកនាំ​ផ្សេងទៀត នៃ​រដ្ឋាភិបាល​ទាំង​ពីរ​ផងដែរ​។


​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់ លោក​ស៊ីន​ហ្ស៊ូ អាបេ​នឹង​ចូល​ថ្លែងសុន្ទរកថា​នៅក្នុង​សភា​អាមេរិក នៅ​ថ្ងៃ​ទី​២៩​មេសា ដែល​លោក​អា​បេ​ជា​នាយករដ្ឋមន្ដ្រី​ជប៉ុន​ទីមួយ អាច​ចូល​ថ្លែង​សុន្ទរកថា​ក្នុង​សភា​អាមេរិក​បាន​។ លោក​នឹង​ត្រូវ​គេ​ឃ្លាំ​មើល​ផងដែរ ថា​តើ​លោក​នឹង​និយាយ​ពី​រឿងរ៉ាវ​ទាក់ទង​នឹង​សម័យ​សង្គ្រាម​ដែរ​ឬ​អត់ ព្រោះ​វា​ជា​ប្រធានបទ​រសើប​សម្រាប់​ប្រទេសជិតខាង រយៈពេល​ជិត​៧០​ឆ្នាំ​មកហើយ ក្រោយ​ចប់​សង្គ្រាមលោកលើកទី​២៕​​​​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត