គុយបា​​ស្វាគមន៍​​អាមេរិក​​ចំពោះ​​ការដក​ភេរវកម្ម​​ចេញ​ពី​បញ្ចី​​

16-04-2015 1:25 pm 1643
ប្រធានាធិបតីគុយបានៅខាងឆ្វេងនិងប្រធានាធិបតីអាមេរិកខាងស្ដំា

​រដ្ឋាភិបាល​គុយបា​បាន​ស្វាគមន៍​ចំពោះ​ប្រធានាធិបតី​អាមេរិក សម្រេច​ដក​ភេរវកម្ម​ចេញពី​បញ្ចី​អាមេរិក​។ រដ្ឋាភិបាល​គុយបា​បានបញ្ជាក់​ថា គុយបា​មិន​ទទួល​ស្គាល់​ឡើយ ចំពោះ​អន្តរជាតិ​ណា ដែល​ប្រកាស​ថ្កោលទោស​ខ្លួន​។


​កាលពី​ថ្ងៃ​ទី​១៤​មេសា ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ាក់​អូបា​ម៉ា មាន​ចេតនា​ប្រាប់​សភា​អាមេរិក​ថា​គុយបា​ត្រូវ​ដក​បញ្ចីចេញ​ហើយ ពាក់ព័ន្ធ​នឹង​ភេរវកម្ម​។ លោក​អូ​បា​ម៉ា​ថា​នៅ​រយៈពេល​៦​ខែ​ចុងក្រោយ​នេះ គុយបា​មិន​បាន​ផ្ដល់​ការគាំទ្រ​អំពើ​ភេរវកម្ម​អន្តរជាតិ​ណាមួយ​ឡើយ​។ ចំណែកឯ​គុយបា ក៏​បាន​ធានា​ថា​នឹង​មិន​គាំទ្រ​សកម្មភាពភេរវកម្ម​ណាមួយ​ទៅ​អន្តរជាតិ​នាពេល​អនាគត​ឡើយ​។


​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១១ អាមេរិក​បាន​បើក​កិច្ចប្រជុំ​កំពូល​ជាមួយ​គុយបា នៅ​រដ្ឋធានី​ប៉ា​ណា​ម៉ា​និយាយ​អំពី​ទំនាក់ទំនង​ការទូត និង​និយាយ​ពី​ការបើក​ស្ថានទូត​។ ការបើក​កិច្ចប្រជុំ​នេះ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​គ្នា​ជាង​៥០​ឆ្នាំ​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៥៦៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត