ជប៉ុន ចិន​​និង​​កូរ៉េខាងត្បូង​​បើក​​ព្រឹត្តិការ​ណ៍​ទេស​ចរ​អាស៊ី​​បូព៌ា​​រួមគ្នា​

12-04-2015 6:26 pm 4363

​ជប៉ុន ចិន​​និង​កូរ៉េខាងត្បូង​​នៅ​ថ្ងៃអាទិត្យ​ទី​១២​មេសា បាន​ព្រមព្រៀង​បើក​​ព្រឹត្តិការណ៍​ទេសចរ​រួមគ្នា គឺ​យុទ្ធនាការណ៍​​ទស្សនកិ​ច្ច​​តំបន់​​អាស៊ី​បូ​ព៌ា​។ យុទ្ធនាការ​នេះ​​ធ្វើឡើង ដើម្បី​​បង្កើន​​ភ្ញៀវទេសចរ​​ក្នុង​តំបន់​អាស៊ី​បូ​ព៌ា​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញផ្សាយ ក្រោយ​ពី​កិច្ចប្រជុំ​ត្រីភាគី​រវាង​មន្ត្រី​ផ្នែក​វិស័យ​ទេសចរ​ប្រទេស​ទាំង​បី​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ សេចក្តីថ្លែងការណ៍​ដដែល​បន្តថា ជប៉ុន ចិន​និង​កូរ៉េ​ខាងត្បូ​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ និ​ង​ចែករំលែក​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​វិស័យ​ទេសចរ​អាស៊ី​បូព៌ា​ទៅ​ក្នុង​តំបន់​អឺរ៉ុប និង​អាមេរិក ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ ចាប់តាំងពី​ពេល​នេះ​តទៅ ប្រទេស​ទាំង​បី​នឹង​​បន្ត​ផ្លាស់ប្តូរ​យោបល់​គ្នា ដែល​ជា​លក្ខខណ្ឌ​នៃ​ការអភិវឌ្ឍ​ផលិតផល​វិស័យ​ទេសចរ​ថ្មី​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត