ស្តាប់​​​​អ្នក​​​វិភាគ​​​​​ទស្ស​ទាយ៍​​ថា​​ នរណា​​​ជា​​​ប្រធាន ​​គ​​.​ជ​​.​ប​​​ថ្មី​​​​?​​

07-04-2015 7:03 pm 2594

​រហូតមកទល់​ពេលនេះ នរណា​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្មី​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ក៏​ប៉ុន្តែ​ទាំង​អ្នកវិភាគ អ្នកតាមដាន​បញ្ហានយោបាយ និង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​តាមដាន​រឿង​នេះ សុទ្ធ​តែ​បង្ហាញ​ថា ចង់​មិន​ចង់ បេក្ខជន​សមាជិក​គ​.​ជ​.​ប​ថ្មី របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​មាន​ប្រៀប ក្នុងការ​ធ្វើ​ជា​ប្រធាន គ​.​ជ​.​ប ថ្មី ។ ការព្យាករណ៍​នេះ​គឺ​ផ្ទុយ​ពី​ពេល​មុន ដែល​ដំបូង​ឡើង​សមាជិក​ទី​៩​នៃ​គ​.​ជ​.​ប ដែល​មកពី​អង្គការ​សង្គម​ស៊ីវិល ត្រូវបាន​រំពឹងថា​ក្លាយជា​ប្រធាន ដើម្បី​អោយមាន​ភាព​ស្មើរ​គ្នា ក្នុង​ការផ្តល់​ឯករាជ្យ​ដល់គ​.​ជ​.​ប​ថ្មី​នេះ តាម​រូបមន្ត​៤​ទល់នឹង​៤ និង មាន​ប្រធាន​១​កណ្តាល​។ យ៉ង​ណាក៏ដោយ​ប្រធាន​គ​.​ជ​.​ប ថ្មី​ជា​នរណា គឺ​បាន​ត្រឹមតែ​ទស្ស​ទាយ៍​ប៉ុណ្ណោះ​។

 

​នរណា​ជា​ប្រធាន​គ​.​ជ​.​ប​ថ្មី​? បេក្ខភាព​មក​ពី​គណបក្ស​ប្រជាជន រឺ បេក្ខភាព​មក​ពី​គណបក្ស សង្គ្រោះ​ជាតិ រឺ បេក្ខភាព​មក​ពី​អង្គការ សង្គម​ស៊ីវិល លោក​កែម ឡី​បាន​ថ្លែងថា ទោះជា​គ្មាន​ច្បាប់​បានចែង​ថា នរណា​ជា​ប្រធាន​រឺ​អនុប្រធាន​ក្តី តែ​បើ​យោង​តាម​ច្បាប់​ដែល​អោយ​សិទ្ធ​សភា​អនុម័ត នោះ​សក្តានុពល​អំណាច ប្រាកដ​ជា​នៅ​លើ​គណបក្ស​ប្រជាជន​តាម​រូបមន្ត​៥០ បូក ១ ៖

​សម្លេង​លោក កែម ឡី​៖

 

​លោក​កែម ឡី​បាន​លើក​មូលហេតុ​មួយ​ទៀត​ថា ដោយសារ​សិទ្ធ​អំណាច​របស់​ប្រធាន​គ​.​ជ​.​ប​ថ្មី មាន​សិទ្ធ​សម្រេច​គ្រប់​បែបយ៉ាង ដូច្នេះ​មិន​អាច​អោយ​គណបក្ស​ប្រជាជន​ព្រលែង​ដៃ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។​

​សម្លេង​លោក កែម ឡី​៖

 

​មិន​ខុស​ពី​លោក​កែម ឡី លោក​អ៊ូ វី​រះ​បាន​អោយ​ប្រៀប​ទៅលើ​បេក្ខជន សមាជិក​គ​.​ជ​.​ប​ថ្មី​មកពី​គណបក្ស​ប្រជាជន ថា​នឹង​មាន​ប្រៀប​ជាង​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៖

​សម្លេង​លោក អ៊ូ វី​រះ​៖

 

​ដោយឡែក​នៅ​ពេល​សួរថា តើ​បេក្ខភាព​សមាជិក​ទី​៩ អាច​ក្លាយជា​ប្រធាន​គ​.​ជ​.​ប​ដែរ​ទេ​? លោក​កែម​ឡី បាន​ឆ្លើយ បែប​មិន​ទាន់​ប្រាកដប្រជា​ថា ច្បាប់​អត់​មាន​ចង្អុលបង្ហាញ​ថា បេក្ខភាព​សមាជិក​ទី​៩ ត្រូវ​ក្លាយជា​ប្រធាន​គ​.​ជ​.​ប​នោះទេ​៖

​សម្លេង​លោក កែម ឡី​៖

លោក​អ៊ូ វី​រះ​វិញ​បាន​លើកឡើង​ថា ប្រសិនបើ​អោយ​គណបក្ស​ប្រជាជន​រើស នោះ​មិន​អាច​ជា​លោក​ហង្ស ពុទ្ធា​ដែល​ជា​សមាជិក​ទី​៩​នៃ​គ​.​ជ​.​ប​ទេ ហើយ​ប្រសិន​អោយ​សភា​រើស​ក៏​មិន​អាច​ជា​លោក​ហង្ស ពុទ្ធា​ដែរ លើកលែង​តែ​អោយ​សមាជិក​ថ្មី​របស់​គ​.​ជ​.​ប​រើស​៖

​សម្លេង​លោក អ៊ូ វី​រះ​៖

គួរបញ្ជាក់​ថា កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី ២២ ខែ កក្កដា រវាង​គណបក្ស​ទាំងពីរ និង នៅក្នុង​ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្ត​ទៅ​របស់ គ​.​ជ​.​ប សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ផ្អែក​លើ​សំឡេង​ដាច់ខាត​។ សំឡេង​ដាច់ខាត​នេះ នឹង​ផ្តល់​អទិភាព​ដល់​គណបក្ស​ប្រជាជន ដែល​មាន​តំណាងរាស្ត្រ ៦៨ រូប ដែល​មាន​សំឡេង​គ្រប់គ្រាន់ ៥០ បូក ១ ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តំណាងរាស្ត្រ មាន​ត្រឹមតែ​៥៥ រូប​។​

 

​ដោយឡែក​សមាសភាព​ស​មាជិក គ​.​ជ​.​ប​ថ្មី​ទាំង​៨​រូប ត្រូវបាន​រដ្ឋសភា ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ នោះ​គឺ​លោក​ជា ស៊ីម និង លោក​សម រង្ស៊ី ជ្រើសរើស​យក​បេក្ខជន​ម្ខាង​៤​រូប ក្នុងចំណោម​បេក្ខភាព​ទាំង​២៤​រូប ដែល​រដ្ឋសភា​បាន​ជ្រើសរើស​៕
 


     

ព័ត៌មានផ្សេងទៀត