​ជប៉ុន​​​ផ្តល់​​ហិរញ្ញប្បទាន​​ឥត​​សំណង​​២៣០​​លាន​​ដុល្លារ​​លើ​​គម្រោង​​អភិវឌ្ឍន៍​​ចំនួន​​៥​

01-04-2015 9:42 pm 3185

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​(JICA) នៅ​រសៀល​ថ្ងៃ​ទី​០១​មេសា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២៣០​លាន​ដុល្លារ​អាមេរិក ដែល​​​​ចុះហត្ថលេខា​​​ដោយ​​​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក​Itsu Adachi ប្រធាន JICA ថ្មី​ប្រចាំ​កម្ពុជា​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​។​

 

​សូមបញ្ជាក់​ថា ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២៣០​លាន​ដុល្លារ​អាមេរិក​នេះ សម្រាប់​អភិវឌ្ឍន៍​គម្រោង​ចំនួន​៥​រួមមាន​៖ ១-​គម្រោង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិលេខ​៥, ២-​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​ជំហាន​ទី​២, ៣-​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​, ៤-​គម្រោង​កែ​លម្អ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង និង​៥-​គម្រោង​សាងសង់ និង​កែលម្អ​រោងចក្រ​វា​រី​អគ្គិសនី​ខ្នាត​តូច​នៅ​រតនគីរី​៕

 

(​ដោយ​៖​អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត