កម្ពុជា​នឹង​ចុះ​ហត្ថលេខា​លើ​លិខិត​ប្តូរសារ​ ជំនួយ​ឥត​សំណង​ ​និង​កម្ចី​សម្បទាន​​ជា​មួយ​ជប៉ុន​

29-03-2015 8:30 pm 2742

កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ជំនួយឥតសំណង និង​កម្ចី​សម្បទាន​របស់​ជប៉ុន​​កម្ពុជា​នឹង​ចុះហត្ថលេខា លើ​លិខិត​ប្តូរ​សារ និង​កំណត់ត្រា​ពិភាក្សា​ស្តីពី​ការផ្តល់​ជំនួយ​ឥត​សំណង និង​កម្ចី​សម្បទាន​​របស់​រដ្ឋាភិបាល​ជប៉ុ​ន​។ ពិធី​​នេះ​​នឹង​​​ប្រព្រឹត្ត​​ទៅ​​​នៅ​​​ម៉ោង​​​៩​ព្រឹក ថ្ងៃទី​៣០​មីនា នៅ​ទីស្តីការ​ក្រសួងការបរទេស ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ជាមូយនឹង​លោកគូ​ម៉ា​ម៉ា​រូ យូ​ជី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ចេញផ្សាយ​កាលពី​ពេល​កន្លង​ទៅ​។​

 

​ជា​ការកត់សម្គាល់​ជំនួយ​ឥត​សំណង​សម្រាប់ ៣​គម្រោង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៤.២៩១​លាន​យ៉េន មានដូចជា​៖
1.​    ​គម្រោង​កែ​លម្អ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង មាន​ទឹកប្រាក់​ចំនួន ១.០៧៧​លាន​យ៉េន​។​
2.​    ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ មាន​ទឹកប្រាក់​ចំនួន ១.៧២៧ លាន​យ៉េន​។​
3.​    ​ការកែសម្រួល​គម្រោង​សាងសង់ និង​កែលម្អ​រោងចក្រ​វា​រី​អគ្គីសនី​ខ្នាត​តូច នៅ​ខេត្ត​រតនគីរី ពី​ទឹកប្រាក់​ចំនួន ១.២០៦​លាន​យ៉េន ទៅ ១.៤៨៧​លាន​យ៉េន ។​

 

​ចំណែកឯ​កម្ចី​សម្បទាន​សម្រាប់ ២​គម្រោង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ២៣.០២៤​លាន​យ៉េន មានដូចជា​៖
1.​    ​គម្រោង​ពង្រីក​ប្រព័ន្ធ​បញ្ជូន និង​ចែកចាយ​អគ្គីសនី​នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី ២ មាន​ទឹកប្រាក់​ចំនួន ៣.៨១៦​លាន​យ៉េន​។​
2.​    ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ ៥ «​កំណាត់​ផ្លូវ​ពី​ធ្លា​ម្អម​-​បាត់ដំបង និង​សិរីសោភ័ណ​» មាន​ទឹកប្រាក់​ចំនួន ១៩.២០៨ លាន​យ៉េន​៕

 

(​ដោយ​៖​អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត