វិធីងាយៗបង្ការជំងឺមហារីក​សុដន់

29-03-2015 8:12 am 3201

ជំងឺមហារីក​សុដន់ គឺ​ជា​ជំងឺ ដ៏​កាច​សាហាវ​មួយ ដែល​កើតមាន ទៅលើ​ស្ត្រី​ជាច្រើន នៅ​ជុំវិញ​ពិភព​។ជាងនេះទៅទៀត អ្វី​ដែល​គួរឲ្យ បារម្ភ​នោះ គឺ​ជំងឺមហារីក​សុដន់​នេះ បាន​គំរាមកំហែង ស្ត្រី​រាប់លាន​នាក់ ក្នុង​ពិភពលោក ដែល​ធ្វើអោយស្ត្រី​មួយ​ចំនួន ត្រូវ​វះកាត់​សុដន់​ចោល និង​ស្ត្រី​មួយចំនួនទៀត ត្រូវ​បាត់បង់​ជីវិត​។​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ ងាយៗ ដែល​អាច​ជួយ​អ្នក ជៀសផុត ពី​ជំងឺ​មហារីក​សុដន់ បាន​៖


១. កំណត់​របប​អាហារ​


​ការ​ទទួលទាន ជាតិ​អាល់កុល ទោះបីជា ក្នុង​បរិមាណ​តិចតួច ក៏​អាច​បង្ក​ឲ្យ​អ្នក ប្រឈម​នឹង ជំងឺមហារីក​សុដន់ បានដែរ​។ គ្រូពេទ្យ​ភាគច្រើន តែងតែ​បាន​ណែនាំ អោយ​កាត់បន្ថយ នូវ​ការ​ទទួលទាន​ស្រា ឬ​ស្រា​ស្រា​បៀរ ជាដើម​។​


២. ថែរក្សា​ទំងន់


​ការស្រាវជ្រាវ បានបង្ហាញ​ថា ការ​លើស​ទម្ងន់ ឬ​ធាត់ (​ជាពិសេស ប្រសិនបើ​អ្នក​អស់​រដូវ​) វា​នឹង​បង្កើន​ហានិភ័យ យ៉ាងខ្លាំង​ចំពោះ​អ្នក ហើយ​អ្នកនឹង​ប្រឈម នឹង​ជំងឺ​មហារីក​។ ដូច្នេះ​សូម​ថែរក្សា​ទំងន់ និង​សម្រក​ទំងន់ ប្រសិនបើ​អ្នក លើស​ទម្ងន់​។​


៣. ធ្វើ​ការថត ឬ​ឆ្លុះ​មើល​


​អត្រា​នៃ​ការរស់រាន មានជីវិត អាច​នឹង​មាន​ខ្ពស់ រហូតដល់​ទៅ ៩៨​ភាគរយសម្រាប់​ជំងឺ ដំណាក់កាល​ដំបូង ប៉ុន្តែ​វា​មាន​ត្រឹមតែ ២៧​ភាគរយ ប៉ុណ្ណោះសម្រាប់​ដំណាក់កាល យូរអង្វែង នៃ​ជំងឺ មហារីក​សុដន់​នេះ ដូច្នេះ​អ្នក​ត្រូវ ធ្វើការ​ពិនិត្យ ឬ​ឆ្លុះ​មើល​សុដន់​ម្តង ក្នុង​មួយ​ឆ្នាំ ដើម្បី​ឲ្យដឹងថា អ្នក​មាន​ជំងឺ​នេះ ឬក៏​អត់​៕


៤. ហាត់ប្រាណ


​ធ្វើ​ការងារ​អ្វីមួយ ឬ​ហាត់ប្រាណ យ៉ាងតិចណាស់ ឲ្យបាន​២០​នាទី ដើម្បី​រក្សា ចង្វាក់​បេះដូង របស់​អ្នក ឲ្យ​ស្ថិត​នៅលើ កម្រិត​មូលដ្ឋាន ឬ​ដើរ​ចម្ងាយ​ឆ្ងាយ ក៏​ល្អ​ផងដែរ ដើម្បី​បញ្ចេញ​ជាតិ​ញើស ដែល​វា​ពិតជា​អាច ជួយ​ដល់​បេះដូង និង​ការពារ​អ្នក ពី​ជំងឺ​មហារីក​។​ដោយ​៖ ជួប វត្ដី​

ព័ត៌មានផ្សេងទៀត