វិធានការ​​​កំណែ​ទម្រង់​​​ប្រព័ន្ធ​​​អប់រំ​​​នៅ​​កម្ពុជា​​​នឹង​​​ត្រូវ​​​ជជែក​​​វែកញែក​​

27-03-2015 5:36 pm 2381

​សិក្ខាសាលា​ស្តីពី​វិធានការ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា នឹង​រៀបចំ​ធ្វើ​នៅ​វិមាន​រដ្ឋ​សភា នា​ថ្ងៃ​ទី​៣១​មីនា​។​សិក្ខាសាលា​នេះ មានការ​អញ្ចើញ​ចូលរួម​ពី រដ្ឋមន្ត្រីក្រសួង​អប់រំ​លោក​ហង់ ជួន​ណារ៉ុន និង​វាគ្មិន​ពិសេសៗ​ជាច្រើនរូប​ទៀត ក្នុងនោះ ក៏​មាន​វត្តមាន​របស់​លោក យ៉ែម បុញ្ញ​ឫទ្ធិ ប្រធាន​គណៈ​ក​ម្មាក​ទី​៧​នៃ​រដ្ឋ​សភា​ចូលរួម​ផងដែរ​។​តាម​ការបញ្ជាក់​ពី​លោក យ៉ែម បុញ្ញ​ឫទ្ធិ សិក្ខាសាលា​នេះ នឹង​លើកឡើង​ពី​របៀបវារៈ​សំខាន់ៗ​ចំនួន​៥​ចំណុច ក្នុងនោះ មានដូចជា​ការពង្រឹង​គុណភាព​គ្រូបង្រៀន​ជាដើម​។

 

​ក្រៅ​ពី​ការលើកឡើង​ពី​ចំណុច​សំខាន់ៗ​លើ​របៀបវារៈ​នេះ ក៏​មាន​ការសាកសួរ និង​ជជែក​ដេញដោល​គ្នា​លើ​វិធានការ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។​តើ​សិក្ខាសាលា​នេះ មាន​ចំណុច​ពិសេស​អ្វី​ខ្លះ​នឹង​ត្រូវ​លើកឡើង​?​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា និង លោក យ៉ែម បុញ្ញ​ឫទ្ធិ ប្រធាន​គណៈ​ក​ម្មាក​ទី​៧​នៃ​រដ្ឋសភា​ដូចតទៅ៖

សំឡេង

ព័ត៌មានផ្សេងទៀត