ជប៉ុន​​ផ្ដល់​កម្ចី​​ជាង​​៧៤​​លាន​ដុល្លារ​​សម្រាប់​​អភិវឌ្ឍន៍​​ចំណត​​ផែ​​ពហុ​បំណង​នៅ​កំពង់ផែ​​ក្រុងព្រះសីហនុ

27-02-2015 9:59 pm 3455

​រដ្ឋាភិបាល​ជប៉ុន បាន​សម្រេច​ផ្ដល់​ប្រាក់​កម្ចី​ជាង​៧៤​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង នៅ​កំពង់ផែ​ក្រុងព្រះសីហនុ និង​ការសាងសង់​មូលដ្ឋាន​ផ្គត់ផ្គង់​ការរុករក​រ៉ែ​ក្នុង​ដែន​សមុទ្រ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី លោក ទី សុ​គុណ នាយករង​នៃ​នាយកដ្ឋាន​បច្ចេកទេស សំភារៈ​សំណង់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

 

​លោក ទី សុ​គុណ បានបញ្ជាក់​ថា គោលបំណង​សំខាន់ ក្នុង​ការបង្កើត​ចំណត​ផែ​ពហុ​បំណង ដើម្បី​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម ជាពិសេស​ឆ្លើយតប​នឹង​ការពង្រីក​យុទ្ធសាស្ត្រ​នាំ​អង្ករ​ចេញ​របស់​រដ្ឋាភិបាល​កម្ពុជា​។

 

​គួរបញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក ជប៉ុន​បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជាង​១៧៨​លាន​ដុល្លារ សម្រាប់​ការអភិវឌ្ឍន៍​គម្រោង​នានា​ក្នុង​កំពង់ផែ​នេះ​។ ទន្ទឹមនឹងនេះ ជប៉ុន​បាន​កំណត់​គោលការណ៍​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​វិស័យ​អទិភាព​ចំនួន​៣​ក្នុងនោះ​រួមមាន ការពង្រឹង​មូលដ្ឋាន​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សង្គម និង​ការពង្រឹង​អភិបាលកិច្ច​ល្អ​៕ ដោយៈ​សៅ វិសាល​

     

ព័ត៌មានផ្សេងទៀត