លោក​​អាបេ​​នឹង​​ធ្វើ​​ដំណើរ​​ទស្សនកិច្ច​​ទៅ​​សហរដ្ឋអាមេរិក​​នៅ​ខែ​​មេសា​​

25-03-2015 10:18 am 1801

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​Shinzo Abe​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​២៦​ខែ​មេសា​ដល់​ថ្ងៃ​ទី​០៣​ឧសភា​ខាងមុខ​។ បើ​តាម​ប្រធាន​ខុទ្ធកាល័យ​របស់​ជប៉ុន បានបញ្ជាក់​ថា ការធ្វើ​ដំណើរ​ទស្សនកិច្ច​របស់លោក​Abe ទៅ​សហរដ្ឋអាមេរិក​គឺ​ចង់​បង្ហាញ​ភាពរឹងមាំ​រវាង​ជប៉ុន​និង​សហរដ្ឋអាមេរិក​។ ប្រធាន​ខុទ្ធកាល័យ​របស់​ជប៉ុន​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​Shinzo Abe​​រំពឹងថា ទំនាក់ទំនង​ផ្នែក​សន្តិសុខ​រវាង​ប្រទេស​ជប៉ុន​និង​អាមេរិក​អាច​នឹង​កាន់តែ​ស៊ីជម្រៅ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត