គណៈកម្មាការ​​ចំពោះ​កិច្ច​​មាន​តួនាទី​​ស៊ើប​អង្កេត​​បទ​ចោទ​​លើ​​កងរាជអាវុធហត្ថ​

24-03-2015 5:11 pm 2099
លោកខេង ទី​តូ អ្នកនាំពាក្យ​កង​រាជ​អាវុអហត្ថ​លើ​ផ្ទៃ​ប្រទេស (រូបភាពពីហ្វេសប៊ុក)

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្ដីសម្រេច​ស្ដីពី​ការ​ពី​ការបង្កើត​គណៈកម្មាការ​ចំពោះ​កិច្ច​ដែល​មាន​សមាសភាព​ចំនួន​៩​រូប​ដើម្បី​ចុះ​ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​ដែល​បាន​កើតឡើង​ក្នុង​ពេល​បំពេញ​ភារកិច្ច​របស់​ក​ង​រាជ​អាវុធហត្ថ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង​។

 

ការបង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​នេះ បាន​ធ្វើឡើង បន្ទាប់​ពី​នាយទាហាន និង​នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​នៃ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង បាន​ប្រើប្រាស់​ហិង្សា និង​ធ្វើ​ទារណ្ឌកម្ម​លើ​អ្នកបើកបរ​រថយន្ត​ដឹក​ស្រូវ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃ​ទី​១៩ មីនា​កន្លង​ទៅ​។​ក្រោយពី​មាន​ការបង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច រហូតមកដល់​ពេលនេះ នៅ​មិនទាន់​ទទួលបាន​លទ្ធផល​លើ​ការស៊ើបអង្កេត​ករណី​នេះ​នៅឡើយ​ទេ​។​នេះ​បើ​តាម​អះអាង​របស់​លោក ខេង ទី​តូ អ្នកនាំពាក្យ​កង​រាជ​អាវុអហត្ថ​លើ​ផ្ទៃ​ប្រទេស​។​
 

ជាបន្តសូមស្តាប់ កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ​លោក ខេង ទី​តូ អ្នកនាំពាក្យ​កង​រាជ​អាវុអហត្ថ​លើ​ផ្ទៃ​ប្រទេស​ដូចតទៅ៖

សំឡេង

 

 


ព័ត៌មានផ្សេងទៀត