យុវជន​កម្ពុជា​ចាប់អារម្មណ៍​ការប្រឡង​ចំរៀង​ភាសាជប៉ុន ណូ​ដូជី​ម៉ាន់ ​លើកទី​៦

21-03-2015 6:25 pm 2202

​កំពុង​ឈរ​ត្រៀម​ឡើង​ប្រឡង​ចម្រៀង​ គឺ​យុវតី​ស្រី លីន បាន​ថ្លែង កោតសរសើរ​ចំពោះ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​រៀបចំ​ការប្រឡង​ចម្រៀង​ណូ​ដូជី​ម៉ាន់​លើកទី​៦ ឡើងដើម្បី​ផ្ដល់​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែល​សិក្សា​ភាសាជប៉ុន​បាន​បញ្ចេញ​សម្ថ​ភាព​។

 

បេ​ក្ខ​នារីពាក់​ស្លាក​លេខ​២​រូបនេះ បាន​សម្ដែង​ការចាប់អារម្មណ៍​ផ្ទាល់ខ្លួន​ដូច្នេះ​ថា ដោយសារ​តែ​ចូលចិត្ត​ច្រៀង បាន​ជម្រុញ​អោយ​ខ្លួន​គាត់​មក​ដាក់​ពាក្យ​ប្រឡង​ចម្រៀង​ជប៉ុន​។ ម្យ៉ាងទៀត នៅពេល​ច្រៀង​ភាសាជប៉ុន ធ្វើអោយ​រូបគាត់​មាន​ភាពសប្បាយ​រីករាយ​៖

​សម្លេង​៖ យុវតី ស្រី លីន​

 

ដោយឡែក​យុវជន យុវជន សំបូរ ជា​អ្នក​មក​លើកទឹកចិត្ត និង គាំទ្រ​ដល់​មិត្ត​របស់គាត់ ដែល​មក​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​នេះ បាន​ថ្លែង​ក្នុង​ទឹកមុខ​រីករាយ​ថា ដោយសារ​តែ​ភាពល្បីល្បាញ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​ជប៉ុន​នេះ ទើប​ធ្វើអោយ​រូបគាត់ ឆ្លៀត​ឱកាស​មក​ចូលរួម​គាំទ្រ ។ ម្យ៉ាងវិញទៀត ក៏​ដើម្បី​ចង់ដឹង ពីរ​បៀ​ប​នៃ​ការ​ដាក់​ពិន្ទុ​ពី​សំណាក់​គណៈកម្មការ​ជប៉ុន​ផងដែរ​៖

សម្លេង​៖ យុវជន សំ បូរ​

 

​ជា​ការពិត​ណាស់ បើ​តាម​ការបញ្ជាក់​ពី​លោក យ៉​ម អា​បែរ ដែល​ប្រធាន​ផ្នែក​រៀបចំ​ការប្រឡង បាន​ថ្លែងអោយដឹងថា កម្មវិធី​ប្រឡង​ចំរៀង​ណូ​ដូជី​ម៉ាន់​លើកទី​៦​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹង​ចំណេះដឹង​ផ្នែក​ភាសា​ជប៉ុន វប្បធម៌​ជប៉ុន និង​ទំនាក់ទំនង​កាន់តែ​ជិតស្និត​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន តាមរយៈ​ការផ្ដល់​ឱកាស​អោយ​យុវជន​កម្ពុជា​ប្រឡង​ចំរៀង​ជប៉ុន​។​

​សម្លេង​៖ លោក យ៉ោម អា​បែរ​

 

​កន្លងមក​កម្ពុជា​ធ្លាប់​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​ប្រជាជន​ជប៉ុន តាមរយៈ​លោក​ថេត ចាន់​សុធា ជា​អតីត​និស្សិត​ឆ្នាំ​ទី​៤ នៅ​វិទ្យាស្ថាន​ភាសាបរទេស IFL ជំនាញ​អក្សរសាស្ត្រ​ជប៉ុន ដោយ​ទទួលបាន​ជ័យលាភី​លេខ​១ ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​ជា​ភាសា​ជប៉ុន នៅក្នុង​ប្រទេស​ជប៉ុន កាលពី​ចុងឆ្នាំ​២០១២ ក្រោម​ការចូលរួម​ពី​បេក្ខភាព​ចំនួន​១៤ នាក់​មកពី​ប្រទេស​អឺរ៉ុប និង​២​រូប​ទៀត​ទៅ​ពី​ប្រទេស​អាស៊ី ក្នុងនោះ​ក៏​មាន​កម្ពុជា​ផងដែរ​។

 

តាមរយៈ​ឃ្លីប​វីដេអូ ពោរពេញ​ដោយ​មោទនភាព ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​ហ្វេ​សប៊ុក ទទួល​បាន​ការ​ស្ងើចសរសើរ​យ៉ាងខ្លាំង​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​។

សម្លេង៖ លោក​ ថេត ចាន់​សុធា​

 

​សូម​ជម្រាប់​ផងដែរ​ថា រដ្ឋាភិបាល​ជប៉ុន​ជា​ប្រទេស​មួយ​ស្ថិតក្នុង​តំបន់​អាស៊ី ដែល​បាន​ផ្ដល់​ជំនួយឥតសំណង​ច្រើនជាងគេ មក​ដល់​រដ្ឋាភិបាល​កម្ពុជា​។ ក្នុងនោះ​រួមមាន​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​អប់រំ កសិកម្ម ច្បាប់ ស្ពាន ថ្នល់​ ជាដើម៕
​ដោយ​៖ អាំ តាក់​


ព័ត៌មានផ្សេងទៀត