ក្រសួងមហាផ្ទៃ​​ផ្តល់​​សំនុំបែបបទ​​ដល់​​គណបក្ស​​អំណាចខ្មែរ​​សម្រាប់​ស្វែង​រកអ្នក​គាំទ្រ​ចំនួន​​​​​៤០០០​នាក់​​​​

20-03-2015 6:10 pm 2806

​នៅ​ថ្ងៃ​ទី​២០ មីនា គណបក្ស​អំណាច​ខ្មែរ បានទទួល​សំនុំ​បែបបទ​សម្រាប់​ការ ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​គាំទ្រ ចំនួន​៤០០០​នាក់ ពី​ក្រសួង​មហាផ្ទៃ​ហើយ ដើម្បី​អាច​បង្កើត​គណបក្ស​នយោបាយ ស្រប​តាម​នីតិវិធី​ច្បាប់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ​។ អ្នកនាំពាក្យ​រូប​នេះ បន្តថា គណបក្ស​អំណាច​ខ្មែរ នឹង​ចុះ​ប្រតិបត្តិការ​ប្រមូល​ស្នាម​មេដៃ​ពី​អ្នកគាំទ្រ ចំនួន​៤០០០​នាក់ ដាក់​ជូន​ក្រសួង​មហាផ្ទៃ ឲ្យបាន​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែ​រ​។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ ក៏​បាន​បង្ហើប​ពី​គោល​នយោបាយ​សំខាន់ៗ​មួយចំនួន​របស់​ខ្លួន​ផងដែរ​។ ដើម្បី​លម្អិត​ព័ត៌មាន​នេះ ឲ្យកាន់តែច្បាស់ សូមស្តាប់បទសម្ភាសន៍​រវាង​សៅ វិសាល ជាមួយនឹង​លោក​សៀង សុធារៈ អ្នកនាំពាក្យ​អំណាច​ខ្មែរ​៖

សម្លេង៖

     

ព័ត៌មានផ្សេងទៀត