ជ័យ​លាភី​​​ស្ដេច​​អុក​ច​ត្រង្ក​​​​​​ឆ្នាំ​​នេះ​​​​នឹង​​ទទួល​​បាន​​​ប្រាក់រង្វាន់​​​៥​ពាន់​​ដុល្លារ​

18-03-2015 10:43 am 2999

​គិត​មកដល់​ថ្ងៃ​ទី​១៧​មីនា អ្នក​ដាក់​ឈ្មោះ​ចូលរួម​ប្រកួត​ក្លាយជា​ស្ដេច​អុក​ច​ត្រង្ក​ឆ្នាំ​២០១៥​នេះ​មាន​ចំនួន ៧០​នាក់​ហើយ​។​ចំនួន​នេះ អាច​នឹង​មាន​ការកើនឡើង​បន្តទៀត​រហូត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ការទទួល​ពាក្យ​ក្ខ​ជន​ដែល​បាន​ដាក់ពាក្យ ចំនួន ៧០​នាក់​គឺ​មកពី​១៥​ខេត្ត​-​ក្រុង ។​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​វ៉ាត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ថ្លែង​ក្នុង​សន្និសីទកាសែត នា​ល្ងាច​ថ្ងៃទី​១៧​មីនា​។​

លោក​វ៉ាត់ ចំរើន​បាន​បន្ត​ថា​រង្វាន់​សម្រាប់​ស្ដេច​អុក​ច​ត្រង្ក​ឆ្នាំ​នេះ​អាច​កើន​ដល់​៥.០០០​ដុល្លារ ។ សម្រាប់​ចំណាត់ថ្នាក់​លេខ ២ អាច​បាន​៣.០០០​ដុល្លារ លេខ ៣ បាន​២.០០០​ដុល្លារ និង លេខ ៤ បាន​រង្វាន់​លួង​ចិត្ត​៥០០​ដុល្លារ​។​ការប្រកួត​អុក​នេះ​ជា​ការ​សហការ​គ្នា​រវាង​សហភាព​សហព័ន្ធ យុវជន​កម្ពុជា ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក ដដែល​ឲ្យដឹងថា​ចំពោះ​ការចាប់ឆ្នោត​ជ្រើសរើស​គូប្រកួ​តនឹង ធ្វើ​នៅ​ថ្ងៃទី​២៥​មីនា ហើយ​អ្នក​ដែល​មិន​បាន​មក ចូលរួម​ចាប់ឆ្នោត​មានន័យ​ថា​បោះបង់​ចោល​ការប្រកួត ។ ការប្រកួត នឹង​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់ឆ្នោត ។​

ថ្លែង​នៅក្នុង​សន្និសីទ​នា​ថ្ងៃ​ដដែល​នោះ លោក​មឿន ញាន​ដែល​ជា​អ្នក​ស្រាវជ្រាវ​ពី​ល្បែង​កីឡា​អុក​បាន​បង្ហាញ​ពី​ប្រវត្តិ និង ប្រភពនានា​នៃ​កីឡា​អុក​ទៀតផង ។​លោក​បាន​ចាត់ទុកថា ​អុក​ប្រៀបបាន​នឹង​គណិតសាស្ត្រ និង ការគ្រប់គ្រង​រដ្ឋ​មួយ ។

ក្នុង​ការប្រកួត​នោះ​គឺ​ជម្រុះ​យកតែ ៨ នាក់​ប៉ុណ្ណោះ​ដើម្បី​យក​ទៅ​ប្រកួត​វគ្គ ១ ភាគ ៤ ផ្ដាច់ព្រ័ត្រ​នៅ​ខេត្ត សៀមរាប មុខ​ប្រាសាទអង្គរវត្ត ។ វគ្គ ១​ភាគ ៤ ផ្ដាច់ព្រ័ត្រ​ប្រកួត នៅ​រសៀល​ថ្ងៃ​ទី​១៤​មេសា   បន្ទាប់​ពី  ទទួល​ទេវតា​ឆ្នាំ ថ្មី​ចប់ ។ ការប្រកួត​នឹង បន្ត​ពេញ​មួយ​ថ្ងៃ​ទី​១៥​មេសា និង ផ្ដាច់ព្រ័ត្រ នៅ​ព្រឹក​ថ្ងៃទី​១៦មេសា​៕

 

 


ព័ត៌មានផ្សេងទៀត