​ជ័យ​យោ​!​ក្រុម​ជម្រើស​​ជាតិ​​កម្ពុជា​​បាន​​​បន្ត​​វគ្គ​​ជម្រុះ​ជុំ​ទី​២​នៃ​World ​Cup​ 2018​​​

17-03-2015 11:35 pm 3732

​ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់ ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ឡើង​ទៅ​ប្រកួត​វគ្គ​ជម្រុះ ក្នុង​ជុំ​ទី​២ បន្ត​ទៀត​នៃ World Cup 2018 នៅ​រុស្ស៊ី បន្ទាប់​ពី​ការប្រកួត បាន​ទទួល​លទ្ធផល​ផ្លូវការ ១-១ ទល់​នឹង​ក្រុម​ជម្រើសជាតិ​ម្ចាស់ផ្ទះ​ម៉ា​កាវ​ក្នុង​ជើង​ទី​២​នេះ កាលពី​យប់​ថ្ងៃ​ទី​១៧ មីនា​នេះ​។​

 

​ក្នុងជំនួប​ដ៏​ស្វិតស្វាញ​រវាង​កម្ពុជា និង​ម៉ា​កាវ​កម្ពុជា បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ម៉ា​កាវ​បាន​មុន​១​គ្រាប់ នៅ​នាទី​ទី ២៨​ពី​ការទា​ត់បា​ល់​ហ្វ្រី​ឃីក (Free-Kick) ដោយ​កីឡាករ ប៊ីន​ធា​រី​។ ដោយឡែក កីឡាករ​ក្រុម​ជម្រើសជាតិ​ម៉ា​កាវ បាន​វាយបក​បាន​១​គ្រាប់​វិញ ដោយ​បាល់​ប៉េណាល់​ទីនៅ​នាទីទី​៥១ ដោយ​កីឡាករ​ម៉ា​កាវ Ka Hang Leong ដោយសារ​តែ​កីឡាករ​ខ្សែការពារ​កម្ពុជា បាន​ធ្វើឲ្យ​កីឡាក​រម៉ា​កាវដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​។​

 

​គួរកត់សម្គាល់​ថា កម្ពុជា បាន​កែប្រែ​ប្រវត្តិសាស្ត្រ​វិញ​បាន​ហើយ ក្រោយ​ចាញ់ ម៉ា​កាវ ដោយ​លទ្ធផល​បច្ចេក ៣-២ កាលពី​ឆ្នាំ​២០១១ នៃ​វគ្គ​ជម្រុះ​ពាន​ប្រចាំ​ទ្វីប​អាស៊ី AFC Challenge Cup និង​បន្ត​ស្មើ ១-១ នៃ​ការជួបគ្នា​លើក​ទី​២​ក្នុងទឺកដី ម៉ា​កាវ ក្រៅពី ឈ្នះ​៥​ប្រកួត​ផ្សេងទៀត​ក្នុង​ទឹកដី​កម្ពុជា តែ​បាន​របូត​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​នឹង ផ្តល់ជូន​ប្រសិនបើ​ឈ្នះ​ម៉ា​កាវ​ទៀត​នោះ ដោយ​ទៅ​នឹង​ជើង​ទី​១​បំបាក់​រហូតដល់​ទៅ ៣-០ នៅ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់ ជាមួយនឹង​ការសរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង កម្ពុជា ៤ និង ម៉ា​កាវ ១៕ សៅ វិសាល​


     

ព័ត៌មានផ្សេងទៀត